តាមពិតទៅ Huawei E173 (Metfone) នេះមានគេបាន Unlock ជោគជ័យរួចទៅហើយ
ប៉ុន្តែទាស់តែម្យ៉ាងគឺ ត្រូវគិតប្រាក់ ដូចនេះវាជាការពិបាកមួយដែរ។
ខ្ញុំបានស្វែងរកវិធីដោះកូដនេះនៅតាមវ៉ែបសាយមួយចំនួនហើយខ្ញុំក៏រកបាននូវ
វិធីមួយដែលងាយស្រួល រហ័ស និងមិនគិតប្រាក់។
តម្រូវការ
សូមទាញយកកម្មវិធី Huawei Unlocker + 3g usb driver.zip ជាមុនសិន។
សូមដាក់ Sim ផ្សេងក្រៅពី Sim Metfone ដើម្បីដំណើរការ Unlock។

ជាដំបូងសូមធ្វើការដំឡើង 3g usb driver ជាមុនសិន បន្ទាប់ពីដំឡើងហើយ
វានឹងទាមទារឱ្យ Restart Computer សូម Restart Computer របស់អ្នក។

ជំហ៊ានបន្ទាប់សូមបើកកម្មវិធី Huawei Modem Unlocker
សូមចុច Refresh រួចជ្រើសរើស Com ណាមួយ

បន្ទាប់មកសូមបញ្ចុលលេខ IMIE របស់ Modem
Huewei e173 របស់លោកអ្នក ចំពោះ Select Model សូមទុកវានៅដដែលព្រោះកម្មវិធីនេះមិនទាន់
Support ជាមួយ E173 នៅឡើយ។
បន្ទាប់មកសូមចុច CALCULATE

ក្រោយពីវាបង្ហាញលទ្ធផលបែបនេះហើយ សូមចុចទៅលើ UNLOCK MODEM រួច
ចុច SERVICE

លោកអ្នកនឹងទទួលបាននូវលទ្ធផលពីរ
លទ្ធផលទី1
បើសិនជាទទួលបានលទ្ធផលដូចរូបខាងក្រោមនេះបានន័យថា លោកអ្នកសម្រេចបាន50%ហើយ

លោកអ្នកគ្រាន់តែជ្រើសរើស UNLOCK MODEM រូចចុចទៅលើពាក្យ SERVICE ម្តងទៀតជាការស្រេច។
ពេលនេះ Modem របស់លោកអ្នកបាន Unlocked ដោយជោគជ័យ។


លទ្ធផលទី2
បើសិនជាទទួលបានលទ្ធផលដូចរូបខាងក្រោមនេះបានន័យថា លោកអ្នកជ្រើសរើស COM ខុសហើយ
ដូចនេះសូមជ្រើសរើស COM ផ្សេងៗទៀតរួចធ្វើតាមសេចក្តីណែនាំដូចខាងលើឡើងវិញរហូតទាល់តែ
ទទួលបានលទ្ធផលដូចលទ្ធផលទី1។

សូមបញ្ជាក់ៈ ដោយសារកម្មវិធីនេះមិនទាន់ Support ជាមួយ Huawei E173 (metfone) នៅឡើយដូចនេះ
Modem របស់លោកអ្នកនឹង Relock នៅពេលដែលលោកអ្នកដកModem ចេញ បានន័យថាលោកអ្នក
ត្រូវប្រើកម្មវិធីនេះដើម្បី Unlock រាល់ពេលដែលដោត Modem ប្រើប្រាស់។
តែមិនពិបាកទេព្រោះលោកអ្នកស្គាល់ COM របស់វារួចជាស្រច ហើយគ្រាន់តែដាក់ IMEI ចុច CALCULATE
រួចយកពាក្យ UNLOCK MODEM ហើយចុច SERVICE ពីរដងជាការស្រេច។



សូមអរគុណលោកច្រើនណាស់ដែលបានផ្តល់កម្មវិធីល្អបែបនេះ តើមានកម្មវិធីដែលsupport ចំពោះ E 173 ហើយឬនៅ? សូមប្រាប់ខ្ញុំផង!!!
ប៊ុនធឿន ក្រចេះ
Posted by Bunthoeun | 04/09/2011, 12:25 ល្ងាចមានកម្មវិធីមួយចំនួនដែល Support ចំពោះ E173 ហើយប៉ុន្តែយើងត្រូវចំណាយលុយដើម្បីទិញ។
ដូចនេះបើសិនជាមានកម្មវិធីឥតគិតថ្លៃហើយ Support ខ្ញុំនិងជំរាបលោកតាមក្រោម សូមអគុណ!
Posted by សំ ចិន្តា | 06/09/2011, 1:20 ល្ងាចប្រសិនជាមាន Software អាច support ជាមួយនិង E173 សូមប្រាប់ខ្ញុំផង។ អរគុណទុកជាមុន!!
Email: rathana_itgm@yahoo.com
Posted by Ratana | 14/09/2011, 8:32 ព្រឹករីករាយនឹងផ្តល់ដំណឹងជូនជានិច្ច
Posted by សំ ចិន្តា | 14/09/2011, 11:33 ព្រឹកcan’t setup this software.
Posted by vibol | 05/09/2011, 4:06 ល្ងាចសូមបញ្ជាក់អំពីបញ្ហានោះ អគុណ!
Posted by សំ ចិន្តា | 06/09/2011, 1:17 ល្ងាចWhen i double-clicked on DriverSetup.exe in Driver folder, it can’t make progress. I’m using win7 x64
Posted by vibol | 08/09/2011, 11:48 ព្រឹកសាកធ្វើតាមវិធីរបស់ខ្ញុំដោយពុំចាំបាច់ដំឡើង Driver សិនទៅមើល ក្រែងវាអាច Unlock បានដូចគ្នា
Posted by សំ ចិន្តា | 08/09/2011, 8:06 ល្ងាចI can unlock it 100% for life time use. and never relock again. for a very little fee. please contact me 012638848.
Posted by Bunna Tang (@tangbunna) | 07/09/2011, 8:16 ល្ងាចThank you for your detail and I’ll try this.
Posted by Run Dara | 09/09/2011, 12:24 ល្ងាចតើយើងទាញយកកម្មវិធី Huawei Unlocker + 3g usb driver.zip យ៉ាងម៉េចទៅ
ខ្ញុំបានកម្មវិធីនេះក្លាំងណាស់ ប៉ុន្តែធ្វើមិនបាន សូមជួប្រាប់ផង។
Posted by San sereyvoth | 09/09/2011, 9:32 ល្ងាចសូមចុចទៅលើតំណរនេះ http://filehook.com/0eiod042106o/Www.ModemUnlock.Com_Huawei_Unlocker_+_3g_usb_driver.zip.html
រួចសូមជ្រើសរើសយក Free Download ។ សូមអគុណ
Posted by សំ ចិន្តា | 12/09/2011, 12:51 ល្ងាចខ្ញុំបានការណែនាំរបស់បងឃើញថាគួរអោយចាប់ តែបើបងអាចUnlock វាអោយប្រើបានរហូតល្អតែម្តង ខ្ញុំអោយវាប្រើបានរហូតដោយពុំចាំចាច់Unlockសារជាថ្មី, អស់ម៉ានអស់ទៅ
Posted by Tina | 13/10/2011, 9:22 ល្ងាចខ្ញុំបានទាក់ទងទៅអ្នកផលិត Software គេបានប្រាប់ថាគេនឹងដាក់ជូនឱ្យប្រើប្រាស់
នូវ Software សំរាប់ Unlock Huawei Modem ដែលមានឈ្មោះថា Auto Unlocker គឺ
វា Unlock ដោយស្វ័យប្រវត្តិនៅពេលដែលដោតម៉ូឌឹមចូល។
គេមិនបានប្រាប់ថាចេញឱ្យប្រើប្រាស់ថ្ងៃណានោះទេ។
Posted by សំ ចិន្តា | 14/10/2011, 9:44 ព្រឹកI have already got it. and it’s really work. its name is Huawei Temp Unlocking Application Ver 1.0.exe. we try to find it in Google. i hope you will found it.
Posted by DARA | 31/10/2011, 8:51 ល្ងាចតើអាចប្រាប់តំណរដោនឡូតបានទេ?អគុណ
Posted by សំ ចិន្តា | 02/11/2011, 8:51 ព្រឹកខ្ញុំបានទិញ Unlock Modem HUAWEI E173 ដែលអាចប្រើបានគ្រប់ Sim Card។ តែយើងមិនអាចបញ្ចូលទឹកប្រាក់ និងឆែកទីកប្រាក់នៅក្នុង Modem នេះបាន។ តើមានវិធីដោះស្រាយ ក្រៅពីការបញ្ចូលទឹកប្រាក់ និងឆែកទីកប្រាក់នៅក្នុងទូរស័ព្ទឬទេ? សូមមេត្តាជួយប្រាប់ខ្ញុំផង។
Posted by Sopheak | 09/11/2011, 7:27 ល្ងាចមិនទាន់មានវិធីនៅឡើយទេ
Posted by សំ ចិន្តា | 20/11/2011, 6:14 ល្ងាចyou can use a program. A name is (Mobile Partner) by research in
website :
http://www.mediafire.com/?jh812c9pb7zsh6a
you are really to happy បញ្ចូលទឹកប្រាក់ និងឆែកទីកប្រាក់
My E-mail :THYREA_YEN@ymail.com
thanks
bye
Posted by Yen Thyrea | 15/05/2012, 6:19 ល្ងាចសូមជួយខ្ញុំផង…!!! ខ្ញុំមិនអាច download កម្មវិធី Huawei Unlocker + 3g usb driver.zip បានទេ… តើខ្ញុំត្រូវ download ដោយរបៀបណាទៅ? សូមបង បងជួយខ្ញុំផងបានទេ? មេត្តាជួយខ្ញុំផង….. បងសូមជួយឆ្លើតតបផងឬក៏ 070209003
Posted by Cartoon Heart | 20/11/2011, 10:40 ព្រឹកhttp://www.megaupload.com/?d=3J8WBNT9
Posted by សំ ចិន្តា | 20/11/2011, 12:42 ល្ងាចតើបងៗណាមាន File Setup Unlock Huawei E173(Metfone) USB Modem Free and Work 100%. សូមជួយចែករំលែកខ្ញុំ ពិព្រោះត្រូវការបន្ទានណាស់។អាចផ្ញើមក តាមរយះអ៊ីម៉ែល nch_micro@yahoo.com
សូមអរគុណ។។។។។
Posted by Pheareak Reak | 27/11/2011, 7:21 ព្រឹកi can unlock it ….but can not connect to internet…can u tell?
Posted by Ly Kosal | 17/12/2011, 4:50 ល្ងាចចូលទៅ Tool->Option-Profile Management រួចវាយ APN របស់ក្រុមហ៊ុនទូរស័ព្ទដែលអ្នកប្រើអ៊ីនធឺណេត
Posted by សំ ចិន្តា | 17/12/2011, 4:59 ល្ងាចសូមជួយផង គ្រាន់ តែមិន ចេញOnly the specfied SIM /USIM card can be used on device តែប្រើអត់កើតទេ អត់មាន សេវ៉ាតើ ខ្ញុំត្រូវធ្វើមេចទៅ
Posted by tangyou mak | 09/01/2012, 12:12 ល្ងាចhttp://khmer2u.wordpress.com/2011/11/08/unlock-e173metfone-with-one-click-and-free/
Posted by សំ ចិន្តា | 11/01/2012, 4:57 ល្ងាចហេតុអ្វីរាល់ពេលដែលបញ្ចូលេខIME ហើយចុចលើពាក្យ Unlock modem និងService បន្ទាប់មកត្រង់IME វាបង្ហាយពាក្យOk មិនដូចការបង្ហា្រញរបស់បងសោះ?
Posted by Posay | 05/02/2012, 8:09 ព្រឹកhttp://www.mediafire.com/?xs6149aw4yq2w1k
ទាញយកកម្មវិធីទៅប្រើវិញម្តងមើល!!
Posted by សំ ចិន្តា | 08/02/2012, 9:25 ល្ងាចnow metphone have update the new dashboard so the program about can’t unlock it, so can you help fight new program to unlock it.
Posted by Samnang Im | 20/03/2012, 8:36 ព្រឹកពិបាកណាស់បងព្រោះឥឡូវជាប់រវល់សិក្សា ម្យ៉ាងខ្ញុំតែម្នាក់ក៏ពិបាករកឃើញដែរ
Posted by សំ ចិន្តា | 23/03/2012, 12:27 ព្រឹកCan you dak Website New for hack Modem pong me downlaod ot ban te
Posted by Boy Sa Moum | 22/03/2012, 10:38 ល្ងាចhttp://khmer2u.wordpress.com/2011/11/08/unlock-e173metfone-with-one-click-and-free/
Posted by សំ ចិន្តា | 23/03/2012, 12:28 ព្រឹកខ្ញុំចងunlock sim ប្រើ intenet បានពេញមួយ១ឆ្នាំតើធើ្វយ៉ាងដូច
មេ្តច?
Posted by vanny | 27/04/2012, 7:49 ល្ងាចសុំទោសផង ខ្ញុំមិនដឹងទេ។
Posted by សំ ចិន្តា | 06/05/2012, 9:46 ព្រឹក