ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីបន្ថែមភាពងាយស្រួលដល់អ្នកប្រើប្រាស់ Window 8 ។

-
ដើម្បីចូលទៅផ្ទាំង Log in ទៅក្នុង Window អ្នកត្រូវចុច Mouse ឆ្វេងពីរ
ដង ឬចុចប៉ូតង់ណាមួយនៃKeyboard ដើម្បីដោះ Welcome Screen ចេញ។
-
ដើម្បីបើក Charms-bar(shutdown,settings,share,andothers)សូមដាក់Mouse
ទៅលើផ្នែកខាងឆ្វេងខាងក្រោមបំផុតគឺចំរូប Window ឬប្រើ Windows Key + C
-
ដើម្បីលួចមើលផ្ទាំង Desktop របស់អ្នកសូមចុច Windows Key + Y ។
-
ដើម្បីប្រើប្រាស់កុំព្យូទ័រជាមួយ External Monitor/TV សូមចុច Windows Key + P ។
-
ដើម្បីត្រឡប់ទៅកាន់ Desktop សូមចុច Windows Key ។
-
ប្រើ Windows Key + F សំរាប់ការស្វែងរកឯកសារ។
-
ប្រើ Windows Key + W សំរាប់ការស្វែងរកការកំណត់(Setting)ណាមួយរបស់ Window ។
-
ប្រើ Windows Key + Q សំរាប់ស្វែងរកកម្មវិធី(App.)។
-
ប្រើ Windows Key + Space Bar ដើម្បីផ្លាស់ប្តូរភាសាសំរាប់សរសេរ។
-
ប្រើ Windows Key + D ដើម្បីបង្ហាញ Desktop។
-
ប្រើ Windows Key + O ដើម្បីចាក់សោរ Screen Rotation។
-
ប្រើ Windows Key + Enter.សំរាប់បើកកម្មវិធី narrator ។
-
ប្រើ Windows Key + Z ដើម្បីបង្ហាញ App bar in a Metro style app ។
-
ប្រើ Windows Key + Tab ដើម្បីបង្ហាញកម្មវិធីដែលបើកទាំងអស់ម្តងមួយៗ។
-
ដើម្បីបង្ហាញមុងងារទាំងអស់របស់កម្មវិធី(App.) សូម Right click ទៅលើកម្មវិធីនោះវានឹងបង្ហាញ
ផ្ទាំងមុខងារដែលនៅខាងក្រោម។
-
កម្មវិធីភាគច្រើនក្នុង Window 8 មិនតម្រូវឱ្យយើងបិតវាទេព្រោះនៅពេលដែលយើងមិនប្រើ
កម្មវិធីទាំងនោះ Window នឹងធ្វើការ Suspend ទៅលើកម្មវិធីនោះ។បើអ្នកចង់បិតកម្មវិធីទាំងនោះ
សូមចុច Ctrl+Shift+Esc ដើម្បីបើក Task manager រួច End Task កម្មវិធីទាំងនោះ។
-
ដាក់ Mouse របស់អ្នកទៅផ្នែកខាងឆ្វេងនៃ Desktopដើម្បីបង្ហាញផ្ទាំងកម្មវិធី តូចៗដែលកំពុងបើក។
នៅពេលដែលអ្នកយក Mouse ទាញកម្មវិធីណាមូយ ទៅវិញទៅមកវានឹងផ្លាស់ប្តូរកម្មវិធី។
-
ដើម្បីយកកម្មវិធីណាមួយចេញពី Start Menu ក្នុង Metro សូម Right Click រួចយកពាក្យ Pin or Unpin។
លោកអ្នកក៏អាចផ្លាស់ប្តូរទំហំរបស់វាបានដែលដោយយក Smaller ឬ Lager ។
Like this:
Be the first to like this អត្ថបទ.
អំពី សំ ចិន្តា
រីករាយនឹងចែករំលែកនឹងជួយគ្នាទៅវិញទៅមក។
បើមានបញ្ហាឬចំងល់អ្វីអាចទាក់ទងមកខ្ញុំតាមរយៈ
Email: samchinda@gmail.com
ការពិភាក្សា
មិនទាន់មានមតិ។