លោកអ្នកប្រាកដជាពិបាកសំរេចចិត្តដោយពុំដឹងថាគួរយកកម្មវិធីកំចាត់វីរ៉ុសណាមកដំឡើងក្នុងកុំព្យូទ័រ
ដែលប្រើទៅមានប្រសិទ្ធភាពខ្ពស់ ឬ លោកអ្នកចង់ដឹងថាកម្មវិធីកំចាត់វីរ៉ុសដែលលោកអ្នកប្រើរាល់ថ្ងៃ
នេះមានសមត្ថភាពចាប់វីរ៉ុសដែលឬទេ។
ខាងក្រោមនេះខ្ញុំនឹងបង្ហាញវិធីតេស្តសមត្ថភាពកម្មវិធីកំចាត់វីរ៉ុសរបស់អ្នកដោយប្រើកម្មវិធី Notepad
ដែលជាកម្មវិធីមានស្រាប់ក្នុងកុំព្យូទ័ររបស់អ្នក យ៉ាងងាយស្រួលនិងមិនប៉ះពាល់អ្វីសោះដល់សុវត្ថិភាព
កុំព្យូទ័ររបស់អ្នក។
កំរិតពិបាកៈ ងាយស្រួល-មធ្យម
វិធីធ្វើៈ
- ជាដំបូងសូមបើកកម្មវិធី Notepad ដោយ Run វាយពាក្យ Notepad រួច Enter។

- ចម្លងកូដខាងក្រោមនេះដាក់ទៅក្នុង Notepad

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
- សូម Save File នោះទៅជា Virus-test.txt។
ឥឡូវសូមស្កេន File នោះ(អាចចុចMouseខាងស្តាំលើ Virus-test.txt រួចជ្រើសរើសយកស្កេន)។
បើសិនជាកម្មវិធីកំចាត់វីរ៉ុសរបស់អ្នកចាប់ហ្វាល់(File)នោះដោយគិតថាជាវីរ៉ុសហើយព្យាយាម
លុបហ្វាល់នោះ មានន័យថាកម្មវិធីកំចាត់វីរ៉ុសរបស់អ្នកអាចប្រើការបានគឺចាត់ទុកថាល្អ យ៉ាង
ណាមិញកម្មវិធីកំចាត់វីរ៉ុសល្អៗមួយចំនួនអាចនឹងចាប់ហ្វាល់នោះមុននឹងពេលអ្នកស្កេនលើ
ហ្វាល់នោះផង។

សរុបមកវាជាវិធីតេស្តសម្ថភាពកម្មវិធីកំចាត់វីរ៉ុសដ៏ល្អមួយ ដែលប្រសើរជាជាងដោនឡូតវីរ៉ុស
មែនទែនយកមកសាក។



សុំជំទាស់ 100% កម្មវិធីដែរល្អគឺវាមិនចាប់ File កម្មវិធីផ្តេះផ្តាស់នោះទេ ឧទាហរណ៌ ខ្ញុំប្រើ Norton IS 2011 គឺវាចាប់ខ្ទេចចាប់ខ្ទី ហើយរឿងដែរកម្មវិធីវាចាប់ Crack Keygan អីគេនោះគឺខ្ញុំមិនសុខចិត្តទេ ព្រោះខ្ញុំប្រើកុំព្យូទ័ររាល់ថ្ងៃដោយសារ Crack
បើតាមបទពិសោធន៍ខ្ញុំគឺខ្ញុំមិនហ៊ានប្រើកម្មវិធីកំចាត់មេរោគ Kaspersky ទេ គឺវាសាហាវណាស់ ឯកសារធម្មតាដែរផ្ទុកក្នុង USB Flash គ្រាន់តែដោយភ្លាម វាចាប់ឯកសារនោះភ្លេត ដូចនេះបើតាមខ្ញុំគិត គឺមិនត្រូវប្រើកម្មវិធីកំចាត់មេរោគណា ដែរ Free ងោយសោះ ទោះជាល្បីយ៉ាងណាក៏ដោយ ប្រើកម្មវិធីធុនល្មម ហេតុអី? ព្រោះមេរោគវាចេញមុន រួចហើយទើបកម្មវិធីស្គាល់ និងអាចចាប់វាបាន សរុបមក ឆ្លងរួចហើយទើបមានថ្នាំ ហាស ហា
Posted by KhmerDLStation | 26/10/2011, 7:39 ល្ងាចសូមអគុណចំពោះការវិះគន់ ប៉ុន្តែ
ការសរសេររបស់ខ្ញុំយោងទៅតាមមតិភាគច្រើនដែលគេយល់ស្របនៅលើអ៊ីនធឺណេត។
Posted by សំ ចិន្តា | 27/10/2011, 1:44 ល្ងាចខ្ញុំអត់រិះគន់អីទេ!!
គ្រាន់គំនិតសុំជំទាស់ (ខ្វែងគំនិត) បន្តិច។ អញ្ជឹងតើធ្វើយ៉ាងម៉េច ទើបឃាត់មិនអោយ Kasperskyចាប់ Crack , Keygan មានន័យថា បន្ថយ សមត្ថភាពចាប់មេរោគ???
Posted by KhmerDLStation | 27/10/2011, 2:02 ល្ងាចទិញ License វាទៅគឺមានជំនួយ 24hour/7days ហើយ
Posted by សំ ចិន្តា | 27/10/2011, 6:31 ល្ងាច