ហ្គេម Angry Birds ត្រូវបានគេធ្វើឱ្យវាដំណើរការបានយ៉ាងប្រសើរទាំងប្រភេទ Online និង Offline នៅលើ Google Chrome ព្រោះវាបានចេញឱ្យលេងជាផ្លូវការក្នុង Web Store របស់ Google Chrome ។ ចំណែកឯ Firefox , Internet Explorerនិង Opera មិនមានការចេញជាផ្លូវការណា មួយដែលអាច លេងហ្គេមនេះលើ Web Browsers ទាំងពីរនេះទេ។
វិធីខាងក្រោមនេះអាចឱ្យលោកអ្នកលេងហ្គេម Angry Birds លើ Online នៅលើ Firefox និង Internet Explorer។
- សម្រាប់ Internet Explorer
ដើម្បីលេងហ្គេម Angry Birds លើ IE ជាដំបូងសូមដំឡើង Google Chrome Frame ជាមុន សិន។ វានឹងបន្ថែមល្បឿនរបស់ IE រួមទាំងធ្វើឱ្យការលេងហ្គេមរបស់អ្នកបានរលូន ជា ពិសេសជាមួយនឹង Window 7/ Vista / XP SP2 ឬ ប្រភេទលើនេះ។
បន្ទាប់ពីដំឡើង Google Chrome Frame រួចសូមចុចទីនេះដើម្បីលេង។
Click Here To Play Angry Birds
- សម្រាប់ Firefox
ចំពោះ Firefox មិនមានតម្រូវការអ្វីច្រើននោះទេ។ដើម្បីលេង Angry Birds សូមចុចទីនេះ Click here to Play Angry Birds
Angry Birds ក៏មានទាំងប្រភេទ SD និង HD ផងដែរ សូមចុចទីនេះ
HD Version
SD Version
- សម្រាប់ Opera ក៏ដូចជា Web Browser ដទៃទៀត
ជាដំបូងលោកអ្នកត្រូវបង្កើ់ត Google+ Account ជាមុនសិន។សូមចុចទីនេះដើម្បីបង្កើតGoogle+ Account ។
បន្ទាប់ពីបង្កើត Account រួចរាល់សូមចុចលើមុខងារហ្គេមរួចស្វែងរក Angry Birds ដើម្បីលេង
បើសិនជាមិនឃើញវានៅទំព័រមុខលោកអ្នកត្រូវចុច More game ។




ការពិភាក្សា
មិនទាន់មានមតិ។