ថ្វីបើសព្វថ្ងៃនេះមានប្រព័ន្ធប្រតិបត្តិការលើទូរស័ព្ទដៃទំនើបៗយ៉ាងណាក្តីក៏នៅមានមនុស្សភាគច្រើននៅប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ Symbian s60v2 នៅឡើយ ព្រោះថាកម្មវិធីវាក៏សម្បូរបែបគួរសមដែល ហើយតម្លៃរបស់វា
ក៏ធូរថ្លៃនាពេលបច្ចុប្បន្ន។
ទូរស័ព្ទដៃNokia Symbian S60v2 រួមមានដូចជាៈNokia 3600, Nokia 3620, Nokia 3650, Nokia 3660,
Nokia 7650, N-Gage, N-Gage QD, Nokia 3230, Nokia 6260, Nokia 6600, Nokia 6620, Nokia 6630,
Nokia 6670, Nokia 6680,Nokia 6681, Nokia 6682, Nokia 7610, Nokia N70, Nokia N72,Nokia N90…
ខាងក្រោមនេះខ្ញុំនឹងបង្ហាញពីវិធីអាននិងសរសេរអក្សរខ្មែរនៅលើទូរស័ព្ទដៃណូគា s60v2 របស់លោកអ្នកដោយ
ប្រើកម្មវិធីSMS ជាភាសាខ្មែរឈ្មោះថា Osen។ Osen នេះកាលនោះខ្ញុំដោនឡូតចេញពី Khmerthmey.com ។
ជាដំបូងសូមទាយយកកម្មវិធី OSen
ក្រោយពីទាញយកសូមធ្វើការពន្លា File រួចដំឡើង File ទាំងពីរនោះក្នុងទូរស័ព្ទរួចសូមធ្វើការ Restart ទួរស័ព្ទ
របស់លោកអ្នកដើម្បីឱ្យFont ខ្មែរនោះដំណើរការបាន។
វិធីអានអក្សរខ្មែរ
សូម Copy អក្សរខ្មែរនោះទុក។ជាធម្មតានៅលើវ៉ែបសៃថ៍យើងឃើញតែសញ្ញាជ្រុងៗតែប៉ុណ្នោះ។

បន្ទាប់មក Paste អក្សរទាំងនោះទៅក្នុងកម្មវិធី SMS របស់ម៉ាស៊ីនទូរស័ព្ទយើង។

ចុច Close ដើម្បី Save ទៅក្នុង Draft ។

បន្ទាប់មកសូមចូលទៅបើកកម្មវិធីផ្ញើរសារជាភាសាខ្មែរ OSen រួចបើក Draft ។


សូមជ្រើសរើសសារនៅខាងលើបង្អស់ដើម្បីអានព្រោះសារដែលបានSave ទៅក្នុង Draft ចុងក្រោយគេគឺ
ត្រូវស្ថិតនៅខាងលើគេបង្អស់។

នៅត្រង់នេះលោកអ្នកអាចអានអក្សរខ្មែរបានហើយដោយគ្មានបញ្ហា Font នោះទេ។

វិធីសរសេរ
ចូលទៅកាន់កម្មវិធី Osen ចុចលើ New Message រួចយក Text Message ។


សូមសរសេរអក្សខ្មែរដែលលោកអ្នកចង់សរសេរ។ ការសរសេរនេះជាលក្ខណៈប្រកបដូចនឹង Khmer Unicode ។

សូមជ្រើសរើសយក Send

បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នករួចផ្ញើរ

លោកអ្នកនឹងទទួលសារមួយជាភាសារខ្មែរដែលបើកដោយកម្មវិធី Osen ។សូមបិទកម្មវិធី Osen ។


ចូលទៅក្នុងកម្មវិធី SMS របស់ម៉ាស៊ីន រួចចូលទៅក្នុង Inbox ចុចលើសារដែលមានអក្សរជ្រុងៗនោះរួចជ្រើសរើស
យក Forward។ Copy អក្សរទាំងនោះទុក។



ចូលទៅកាន់កម្មវិធី Browser រួច Paste អក្សរទាំងនោះ។

នេះជាលទ្ថផលនៅលើទូរស័ព្ទនិងនៅកុំព្យូទ័រ


វាមានបញ្ហាជើងបន្តិចព្រោះតែការចុះបន្ទាត់ពេលPaste ក្នុង Browser។
តាមមើលទៅវាដូចជាស្មុគស្មាញបន្តិច តែទោះជាយ៉ាងណាក៏វាអាចឱ្យយើងអាននិងសរសេរអក្សរខ្មែរបានតាម
រយៈទូរស័ព្ទដៃបានដែរ។