Internet Software

ធ្វើការ Dial up ទៅ Network ដោយ Automatic នៅពេលដាច់ Internet ក្នុង Window 7 (រួមទាំង IDM)

ការប្រើប្រាស់ Internet តាមរយៈUSB Modem តែងតែជួបនៅបញ្ហាដាច់ឬDisconnect ជាញឹកញាប់ដែលជាបញ្ហា
រំខានសំរាប់ការប្រើប្រាស់ក្នុងការស្រាវជ្រាវ ដោនឡូត និងប្រើប្រាស់ផ្សេងទៀត។
វាពិតជាធុញទ្រាន់ណាស់ក្នុងការចុចលើពាក្យ Connect ឬ Ok ដដែលៗនៅពេលដាច់ Internet។
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលដំនើរការបាន100%ក្នុង Window 7:

វិធីសាស្ត្រទី ១:
សូមចុចលើរូប Network នៅកន្លែង Notification

Select លើ Broadband Connection ណាមួយដែលលោកអ្នកប្រើប្រាស់ដោយ Right Click យកពាក្យ Properties

សូមជ្រើសរើសយក Profile។​ នៅក្រោម Autoconnect សូមជ្រើសរើស Always Connect Automatically រួចចុច OK។

វិធីសាស្ត្រទី ២:

សូមចុចលើរូប Network នៅកន្លែង Notification រួចជ្រើសរើស Dialup and VPN ណាមួយដែលលោកអ្នកប្រើប្រាស់

សូមជ្រើសរើសយក Option រូចដកសញ្ញា ត្រូវ ចោលពីមុខ Prompt for phone number

សូមដាក់សញ្ញា ត្រូវ ពីមុខ Redial if line is dropped រួចចុច OK ជាការស្រេច។

ចំពោះវិធីទាំងពីរខាងលើលោកអ្នកអាចប្រើប្រាស់វិធីណាមួយក៏បាន ប៉ុន្តែវិធីទី២មានភាពរហ័សក្នុងការ Dialup ជាងវិធីទី១។

វិធីទី៣ គឺប្រើប្រាស់ IDM(Internet Download Management) Dial up ទៅ Network ដោយ Auto។

វិធីនេះអាចនិយាយបានថាមានសារៈសំខាន់បំផុតសំរាប់អ្នកដែលដោនឡូតឯកសារច្រើនឬឯកសារមានទំហំធំៗហើយចង់សំរាប់ឬធ្វើកិច្ចការផ្សេងៗពេលដែលកំពុងដោនឡួត។
លោកអ្នកមិនចាំបាច់ខ្វល់ថា ឯកសាររបស់លោកអ្នកនឹងកក់ស្ទះឬដោនឡូតមិនចប់ចុងចប់ដើមនៅពេលដែលដាច់Internet នោះឡើយ ព្រោះ IDM នឹង Dial up ទៅNetwork ភ្លាមៗហើយធ្វើការបន្ត(Resume) ការដោនឡួតបន្ត។

ជាដំបូងសូមចូលទៅកាន់កម្មវិធី IDM រូចចុចលើ Option

ដាក់សញ្ញា ត្រូវ នៅពីមុខ Use Window Dial up networking បំពេញ Username និង Password (ដាក់អ្វីក៏បាន) សូមដាក់សញ្ញា ត្រូវ នៅពីមុខ Save password រួច Apply។
នៅខាងក្រោម Redial option ត្រង់ Redial Attempt សូមដាក់លេខអ្វីក៏បានក្រៅពីលេខ 0 រួចចុច OK ជាការស្រេច។

ចំពោះវិធីទី២និងទី៣ គឺប្រើប្រាស់ដូចគ្នាដែលនៅ Window XP។
សង្ឃឹមថា ខាងលើនេះអាចនឹងផ្តល់ប្រយោជន៍ខ្លះៗដល់រូបអ្នក🙂

About សំ​ ចិន្តា

រីករាយនឹងចែករំលែកនឹងជួយគ្នាទៅវិញទៅមក។ បើមានបញ្ហាឬចំងល់អ្វីអាចទាក់ទងមកខ្ញុំតាមរយៈ Email: samchinda@gmail.com

ការពិភាក្សា

មិន​ទាន់​មាន​មតិ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

_____________________________

%d bloggers like this: