Internet Software

ដោនឡូត Torrent file ដោយប្រើ IDM (All Version)

Torrent គឺជាឃ្លាំងចែកចាយឯកសារដ៏ធំមួយក្នុងពិភពលោក វាអាចឱ្យអ្នកប្រើប្រាស់ចែករំលែកឯកសាររវាងគ្នានិងគ្នា។

មានកម្មវិធីមួយចំនួនដែលអាចឱ្យលោកអ្នកដោនឡូតឯកសារប្រភេទ torrent នោះមកប្រើប្រាស់
ដូចជា utorrent, bit torrent… ។ល។ ប៉ុន្តែកម្មវិធីទាំងនោះមិនបានផ្តល់ល្បឿនក្នុងការដោនឡូតឱ្យលឿន
ទៅតាមអ្នកប្រើប្រាស់មួយចំនួនចង់បាន ហើយពួកគេចង់ប្រើ IDM ជំនួសកម្មវិធីទាំងនោះវិញ។
ខាងក្រោមនេះជាវិធីដែលអាចឱ្យអ្នកដោនឡូតឯកសារប្រភេទ Torrent តាមរយៈ IDM(Internet Download Manager)

ជំហ៊ានទី១ សូមចូលទៅកាន់វ៉ែបសាយ http://torrentz.eu វាជាវ៉ែបសាយដែលងាយស្រួលស្វែងរក torrent

សូមបញ្ចូលឈ្មោះឯកសារដែរលោកអ្នកចង់ស្វែងរក រួចចុចលើឯកសារណាមួយដែរលោកអ្នកចង់ដោនឡូត

បន្ទាប់មកវានឹងបង្ហាញរាល់វ៉ែបសាយមួយចំនួនដែលជាកន្លែងដោនឡូត file ទាំងនោះ។ សូមជ្រើសរើសវ៉ែបសាយណាមួយសំរាប់ដោនឡូត ខ្ញុំសូមជ្រើសរើសយក thepiratebay.org

បន្ទាប់មកវានិងចូលទៅកាន់វ៉ែបសាយនោះ។ សូម Copy យក​ URL របស់វ៉ែបសាយនោះទុក

ជំហ៊ានទី១បញ្ចប់ត្រឹមចំនុចនេះជំហ៊ានបន្ទាប់សូមចូលទៅកាន់ http://torrific.comរួចធ្វើការSign up
គណនីមួយសំរាប់ប្រើប្រាស់ក្នុងការដោនឡូតសំរាប់វ៉ែបសាយនេះ។

បំពេញ Email និង Password របស់អ្នករួចចុច signup

ក្រោយពីបង្កើតគណនីហើយសូមធ្វើការ Paste URL ដែលបាន Copy ក្នុងជំហ៊ានទី១

រួចចុចលើពាក្យ get

វានឹងបង្ហាញផ្ទាំងវ៉ែបសាយទាំងមួលរបស់វ៉ែបសាយដោនឡូត file torrent នោះ។ សូមចុចលើពាក្យ Download This Torrent

ត្រង់នេះវានិងបង្ហាញរាល់ File ទាំងអស់ដែលស្ថិតក្នុង torrent។ សូមចុចលើពាក្យ initiate bittorrent transmission

នៅត្រង់នេះជាចំនុចបញ្ចប់នេះជំហ៊ានចុងក្រោយនេះ ហើយក៏ជាពេលដែលត្រូវទុកភារកិច្ចឱ្យ IDM ដោនឡូតយកFile នេះ ។
ដោយគ្រាន់តែចុចលើ file ណាមួយដែលលោកអ្នកចង់ដោនឡូត។

បើសិនជា IDM របស់លោកអ្នកមិនដំនើរការដោនឡុតក្រោយពេលចុចលើfile នោះទេ​ លោកអ្នកអាច copy URL រួចយកទៅ Paste
ក្នុង IDM រួចជាស្រេច។

សរុបសេចក្តីមក យើងដោនឡូតឯកសារប្រភេទ Torrent ជាមួយ IDM ព្រោះថា IDM មានល្បឿនលឿនក្នុងការដោនឡូតជាងកម្មវិធី
ផ្សេងៗទៀត។

About សំ​ ចិន្តា

រីករាយនឹងចែករំលែកនឹងជួយគ្នាទៅវិញទៅមក។ បើមានបញ្ហាឬចំងល់អ្វីអាចទាក់ទងមកខ្ញុំតាមរយៈ Email: samchinda@gmail.com

ការពិភាក្សា

14 thoughts on “ដោនឡូត Torrent file ដោយប្រើ IDM (All Version)

  1. ទើប​តែ​ប្រើ​របៀប​នេះ​បាន​មួយ​រយៈ​ដែរ 😀 ត្រង់​កន្លែង​ Copy Link យើង​អាច copy Download Link របស់ Torrent នោះ​ ដាក់​ចូល​ក្នុង Torrific តែ​ម្ដង​ក៏​បាន ដោយ​មិន​ចាំ​បាច់​បើក​ Website Download ម្ដង​ទៀត:mrgreen:

    Posted by Fidele | 30/07/2011, 5:30 ល្ងាច
    • ធ្វើតាមរបៀប Fideleនិយាយក៏បាន ប៉ុន្តែវាខុសត្រង់ថា​ តាមរបៀបដែលខ្ញុំរៀបរាប់យើងអាចដោនឡូតឯកសារធំៗបានភ្លាមៗ ឬរងចាំរយៈពេលបន្តិចបន្តួច ចំណែកឯរបៀបរបស់ Fidele ជួនកាលរងចាំដល់ 1 ទៅ 2 ម៉ោងទើបអាចដោនឡូតបាន🙂

      Posted by សំ​ ចិន្តា | 30/07/2011, 9:11 ល្ងាច
      • ខ្ញុំ​យល់​ថា​បញ្ហា​ Download បាន​ភ្លាម រឺ​មិន​បាន មិន​មែន​អាស្រ័យ​ទៅ​លើ​របៀប​ដែល​យើង​ឲ្យ​វា Download នោះ​ទេ។ ជួន​កាល File ដែល​យើង​ Download ត្រូវ​បានខាង​គេ (torrific) Download រួច​ហើយ ដូច្នេះ​យើង​អាច​ Download បាន​ភ្លាម​តែ​ម្ដង។ ប៉ុន្តែ File ខ្លះ​ដែល​ Torrific មិន​ទាន់​មាន គេ​ត្រូវ​ Download សិន ហើយ​ទើប​យើង​អាច​ Download ត​ពី Torrific បាន ដូច្នេះ​ហើយ​បាន​តម្រូវ​ឲ្យ​យើង​ត្រូវ​ចាំ។:mrgreen:

        Posted by Fidele | 31/07/2011, 5:35 ល្ងាច
    • ពីតមែនដែលថាខាង Torrific ដោនឡូតរួចប៉ុន្តែពេលខ្លះយើងនៅតែចាំជាង 1ឬ2ម៉ោងដដែល។
      បើតាមខ្ញុំដឹងល្បឿនដោនឡូតរបស់វាគឺប្រហែល 400kb/s😀

      Posted by សំ​ ចិន្តា | 31/07/2011, 5:49 ល្ងាច
      • File ខ្លះ​តូចៗ វា​ Download លឿន​ទេ តែ​ File ណា​ធំៗ​ទាល់​តែ​ចាំ​យូរ​បន្តិច​ទើប​បាន😉 របៀប​ Download តាម​ Torrific នេះ​និយាយ​ឲ្យ​ខ្លី​ទៅ​គឺ យើងផ្ញើឯកសារ Torrent ឲ្យ​ Server របស់ Torrific ជា​អ្នក Download បន្ទាប់​មក​យើង​ Download ឯក​សារ​នោះ​ពី Torrific តាម​ក្រោយ ដូច្នេះ​​របៀប​នេះ​មាន​ប្រយោជន៍​ចំពោះ​ឯកសារ Torrent ណា​ដែល​មាន Seeders ទាប ^_^

        Posted by Fidele | 31/07/2011, 6:02 ល្ងាច
  2. បងអើយ! ខ្ញុំព្យាយាមធ្វើតាមវិធីខាងលើហើយតែអត់បានសោះ មិនដឹងមកពីអ្វីទេ? ព្រោះនៅត្រង់ចំនុចចុងក្រោយវាមិនបង្ហាញដូចរបស់បងទេ គឺនៅត្រង់កន្លែងដែលយើងត្រូវចុចលើFileដែលត្រូវDownloadនោះគីចុចមិនបានទេ ហើយនៅខាងឆ្វេងដៃក៏ខុសគ្នាពីរបស់បងដែរ គឺវាបង្ហាញថាៈ
    your torrent was added to the queue
    it will take approximately 33 hours

    email alert me when available
    you must confirm your email address so we can send alert emails
    send confirmation email
    change email address

    info hash: fb1820eb9655488fa18884396e96667c0ece3a8c
    peers: seeders: leechers: availability:

    តើខ្ញុំត្រូវធ្វើយ៉ាងណាដែរ? ហើយតើខ្ញុំត្រូវការដំឡើងកម្មវិធីUtorrentជាមុនសិនរឺមុននឹងធ្វើការDownloadវា?
    សូមជួយប្រាប់ខ្ញុំផង! ខ្ញុំសូមអរគុណទុកជាមុន។

    Posted by កូន ស្វាកំសត់ | 31/07/2011, 5:04 ល្ងាច
    • អរគុណកូនស្វាកំសត់ដែលបានឆែកមើលវ៉ែបសៃថ៍របស់បង
      សូមកូនស្វា បញ្ជាក់អំពីLInk ទៅកាន់ File Torrent របស់ File នោះផងព្រោះបងមិនដែលជួប
      ការដោនឡូតដែលរងចាំដល់ទៅ 33 ម៉ោងដូចនេះទេ។

      Posted by សំ​ ចិន្តា | 31/07/2011, 5:17 ល្ងាច
  3. ទើបតែភ្លឺភ្នែក សូមអរគុណច្រើន ខ្ញុំចូលចិត្ត​វិធី​ Download ណាស់ ព្រោះ​កាល​ណា​យើង​ចេះ​វា​គឺ​ងាយ​ស្រួល និង​ចំ​នេ​ញ​ពេល​វេលា។ សូម​គាំ​ទ្រ 100% សូម​សំ​នូម​ពរ​អោយ​មាន​អត្ថ​បទ​អំ​ពី​ការ​ Download អោយ​បាន​ច្រើន ។ សូម​អរ​គុណ!

    Posted by KhmerDLStation | 28/09/2011, 8:54 ព្រឹក
    • បាទ! អគុណច្រើនណាស់ ខ្ញុំនឹងរិះរកអត្ថបទអំពីការដោនឡូតឱ្យបានច្រើនជាងនេះ ព្រោះអីខ្ញុំក៏ចូលចិត្តវិធីដោនឡូតដែល😀

      Posted by សំ​ ចិន្តា | 30/09/2011, 7:58 ព្រឹក
  4. good work i test ur method i realy like this method😀

    Posted by chandarakk | 14/10/2011, 9:37 ព្រឹក
  5. ពិកបាក​និងស្មុកស្មាញណាស់

    Posted by so | 01/12/2011, 2:22 ល្ងាច
  6. បង Torrific ត្រូវបានបិទហើយតើត្រូវធ្វើម៉េចទៅ

    Posted by Kear | 10/02/2012, 9:57 ល្ងាច

Trackbacks/Pingbacks

  1. Pingback: ទាញយកនិងបន្តដោនឡូតឯកសារពី Torrific ដោយប្រើកម្មវិធី Proxy Switcher Pro « ខ្មែរសំរាប់អ្នក - 06/08/2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

_____________________________

%d bloggers like this: