GAME

របៀបលេងហ្គេម PS2(Play Station 2) នៅលើ PC

PS2 ជាឧបករណ៍ហ្គេមមួយប្រភេទដែលទទូលការពេញនិយមបំផុតសំរាប់មនុស្សគ្រប់វ័យ។
គិតត្រឹមថ្ងៃទី 31 ខែមករា ឧបករណ៍នេះត្រូវបានលក់អស់ចំនួន 150លានគ្រឿងទួទាំងពិភពលោកគឺចាប់
តាំងពីវាចេញដំបូងនៅប្រទេសជប៉ុនក្នុងថ្ងៃទី4ខែមិនាឆ្នាំ2000។
គេបានបង្កើតហ្គេមជាច្រើនប្រភេទសំរាប់លេងលើឧបករណ៍នេះដែលសុទ្ទតែជាហ្គេមមានភាពទាក់ទាញ។
ឥឡូវនេះលោកអ្នកអាចយកប្រភេទហ្គេមទាំងនោះមកលេងលើកុំព្យូទ័រ(PC) របស់លោកអ្នកបានយ៉ាងងាយស្រួល។
ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការលេងហ្គេមទាំងនោះលើ PC
តំរូវការៈ

– DVD ឬ ISO របស់ហ្គេម
– PCSX2 Emulator

ជំហ៊ានទី១សូមទាញយក PCSX2 Emulator
បន្ទាប់មកសូមធ្វើការពន្លា File រួចចុចទៅលើ pcsx2-newvif.exe ចុច OK ចំពោះផ្ទាំងដែលបង្ហាញនេះ

សូមជ្រើសរើសយក Current Working Folder រួចចុច Next

ជាបន្ទាប់នៅត្រង់ពាក្យថា​ GS សូមចុចលើពាក្យ config ដើម្បីធ្វើការកំណត់មួយចំនួន

វានឹងបង្ហាញផ្ទាំងដូចនេះសូមធ្វើការកំណត់ដូចរូបភាព រួចចុច OK។

នៅត្រង់ PAD សូចចុចលើពាក្យ configure ដើម្បីកំណត់ដៃសំរាប់លេងហ្កេម

សូមជ្រើសរើសយក PAD 1 រួចកំណត់ដៃហ្គេមទៅតាមចិត្តរបស់អ្នកដែលអ្នកគិតថាងាយស្រួលក្នុងការលេងរួចចុច OK

នៅត្រង់ SPU2 សូមចុចលើពាក្យ Configure រួចធ្វើការកំណត់ដូចរូបភាព រួចចុច OK ។

នៅត្រង់ CDVD ចុចលើពាក្យ Configure រួចជ្រើសរើស Drive CD ឬ DVD ROM របស់អ្នកដែលដាក់ Disk ហ្គេមនោះ។
ខ្ញុំសូមជ្រើសរើសយក D: ព្រោះវាជា Drive DVD របស់កំព្យូទ័ររបស់ខ្ញុំ។

បន្ទាប់មកសូមចុចលើពាក្យ Next

បន្ទាប់មកវានឹងបង្ហើញផ្ទាំងមួយឱ្យយើងជ្រើសរើស Bios សំរាប់ដំនើរការហ្គេម សូមចុច OK។

សូមជ្រើសរើសយក japan v01.00 (17/01/2000) លោកអ្នកអាចជ្រើសរើសយក Bios ដែលមានversion ផ្សេងៗទៀតក៏បាន
បើ bios នោះងាយស្រួលក្នុងការលេងហ្គេម។ បន្ទាប់មកសូមចុច Finish​ ។

លោកអ្នកនិងឃើញកម្មវិធីនោះលេចចេញមកដូចរូបខាងក្រោម។នៅត្រង់ចំនុចនេះអាចនិយាយថាលោកអ្នកអាចធ្វើការលេងហ្គេម
បានហើយដោយការកំណត់ការលេង Disk ឬ ISO។

បើសិនជាលោកអ្នកប្រើប្រាស់ Disk ក្នុងការលេងហ្គេមនោះសូមដាក់ Disk ចូលទៅក្នុង DVD ROM របស់អ្នក រួចចុចលើពាក្យ
CDVD រួចជ្រើសរើសយក Plugin

តែបើលោកអ្នកមានជា ISO របស់ហ្គេមនោះសូមចុចលើពាក្យ CDVD ជ្រើសរើសយក ISO។
បន្ទាប់មកជ្រើសរើស ISO របស់ហ្គេមនោះយកមកលេង។

ដើម្បីលេងហ្គេមបានសូមចុចលើពាក្យ Boot រួចចុចលើពាក្យ Run CDVD ។

ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាធ្វើការបង្កើតជា ISO សំរាប់លេងហ្គេមវិញព្រោះធ្វើឱ្យការលេងហ្គេមមានភាពប្រសើរជាងលើ disk ។
ខាងក្រោមនេះជារុបភាពមួយចំនួនដែលខ្ញុំបានលេង PS2 ហ្គេមនេះនៅលើ PC ។



សរុបមកទោះជាយើងអាចលេងហ្គេមដែលជាប្រភេទ PS2 នៅលើ PC នោះក៏ដោយក៏វាមិនមែនភាពងាយស្រួលដូច
ឧបករណ៍ PS2 របស់វានោះទេ ព្រោះថាទាល់តែកំព្យូទ៍រមានទំហំ CPU និង RAM គ្រាន់បើដែលទើបលេងបាន។

About សំ​ ចិន្តា

រីករាយនឹងចែករំលែកនឹងជួយគ្នាទៅវិញទៅមក។ បើមានបញ្ហាឬចំងល់អ្វីអាចទាក់ទងមកខ្ញុំតាមរយៈ Email: samchinda@gmail.com

ការពិភាក្សា

4 thoughts on “របៀបលេងហ្គេម PS2(Play Station 2) នៅលើ PC

  1. ទៅរក​ឌីស​នៅ​ឯណា? ខ្ញុំ​ចូលចិត្ត​តែ Harvest Moon ទេ…

    Posted by តា ម៉ាប់ | 31/07/2011, 8:51 ល្ងាច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

_____________________________

%d bloggers like this: