ទូរស័ព្ទដៃ

អាននិងសរសេរអក្សរខ្មែរនៅលើទូរស័ព្ទដៃ Nokia S60v2 (Symbian) ដោយប្រើកម្មវិធី Osen

ថ្វីបើសព្វថ្ងៃនេះមានប្រព័ន្ធប្រតិបត្តិការលើទូរស័ព្ទដៃទំនើបៗយ៉ាងណាក្តីក៏នៅមានមនុស្សភាគច្រើននៅប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ Symbian s60v2 នៅឡើយ ព្រោះថាកម្មវិធីវាក៏សម្បូរបែបគួរសមដែល ហើយតម្លៃរបស់វា
ក៏ធូរថ្លៃនាពេលបច្ចុប្បន្ន។
ទូរស័ព្ទដៃNokia Symbian S60v2 រួមមានដូចជាៈNokia 3600, Nokia 3620, Nokia 3650, Nokia 3660,
Nokia 7650, N-Gage, N-Gage QD, Nokia 3230, Nokia 6260, Nokia 6600, Nokia 6620, Nokia 6630,
Nokia 6670, Nokia 6680,Nokia 6681, Nokia 6682, Nokia 7610, Nokia N70, Nokia N72,Nokia N90…

ខាងក្រោមនេះខ្ញុំនឹងបង្ហាញពីវិធីអាននិងសរសេរអក្សរខ្មែរនៅលើទូរស័ព្ទដៃណូគា s60v2 របស់លោកអ្នកដោយ
ប្រើកម្មវិធីSMS ជាភាសាខ្មែរឈ្មោះថា Osen។ Osen នេះកាលនោះខ្ញុំដោនឡូតចេញពី Khmerthmey.com ។

ជាដំបូងសូមទាយយកកម្មវិធី OSen
ក្រោយពីទាញយកសូមធ្វើការពន្លា File រួចដំឡើង File ទាំងពីរនោះក្នុងទូរស័ព្ទរួចសូមធ្វើការ Restart ទួរស័ព្ទ
របស់លោកអ្នកដើម្បីឱ្យFont ខ្មែរនោះដំណើរការបាន។

វិធីអានអក្សរខ្មែរ

សូម Copy អក្សរខ្មែរនោះទុក។ជាធម្មតានៅលើវ៉ែបសៃថ៍យើងឃើញតែសញ្ញាជ្រុងៗតែប៉ុណ្នោះ។

បន្ទាប់មក Paste អក្សរទាំងនោះទៅក្នុងកម្មវិធី SMS របស់ម៉ាស៊ីនទូរស័ព្ទយើង។

ចុច Close ដើម្បី Save ទៅក្នុង​ Draft ។

បន្ទាប់មកសូមចូលទៅបើកកម្មវិធីផ្ញើរសារជាភាសាខ្មែរ OSen រួចបើក Draft ។

សូមជ្រើសរើសសារនៅខាងលើបង្អស់ដើម្បីអានព្រោះសារដែលបានSave ទៅក្នុង Draft ចុងក្រោយគេគឺ
ត្រូវស្ថិតនៅខាងលើគេបង្អស់។

នៅត្រង់នេះលោកអ្នកអាចអានអក្សរខ្មែរបានហើយដោយគ្មានបញ្ហា Font នោះទេ។

វិធីសរសេរ

ចូលទៅកាន់កម្មវិធី Osen  ចុចលើ New Message រួចយក Text Message ។

សូមសរសេរអក្សខ្មែរដែលលោកអ្នកចង់សរសេរ។ ការសរសេរនេះជាលក្ខណៈប្រកបដូចនឹង Khmer Unicode ។

សូមជ្រើសរើសយក Send

បញ្ចូលលេខទូរស័ព្ទរបស់លោកអ្នករួចផ្ញើរ

លោកអ្នកនឹងទទួលសារមួយជាភាសារខ្មែរដែលបើកដោយកម្មវិធី Osen ។សូមបិទកម្មវិធី Osen ។

ចូលទៅក្នុងកម្មវិធី SMS របស់ម៉ាស៊ីន រួចចូលទៅក្នុង Inbox ចុចលើសារដែលមានអក្សរជ្រុងៗនោះរួចជ្រើសរើស
យក Forward។ Copy អក្សរទាំងនោះទុក។

ចូលទៅកាន់កម្មវិធី Browser រួច Paste អក្សរទាំងនោះ។


នេះជាលទ្ថផលនៅលើទូរស័ព្ទនិងនៅកុំព្យូទ័រ

វាមានបញ្ហាជើងបន្តិចព្រោះតែការចុះបន្ទាត់ពេលPaste ក្នុង Browser។

តាមមើលទៅវាដូចជាស្មុគស្មាញបន្តិច តែទោះជាយ៉ាងណាក៏វាអាចឱ្យយើងអាននិងសរសេរអក្សរខ្មែរបានតាម
រយៈទូរស័ព្ទដៃបានដែរ។

About សំ​ ចិន្តា

រីករាយនឹងចែករំលែកនឹងជួយគ្នាទៅវិញទៅមក។ បើមានបញ្ហាឬចំងល់អ្វីអាចទាក់ទងមកខ្ញុំតាមរយៈ Email: samchinda@gmail.com

ការពិភាក្សា

3 thoughts on “អាននិងសរសេរអក្សរខ្មែរនៅលើទូរស័ព្ទដៃ Nokia S60v2 (Symbian) ដោយប្រើកម្មវិធី Osen

  1. អូទំនើបណាស់តើ អរគុណ អរគុណដែលបានចែករំលែក

    Posted by pkay_sour | 02/08/2011, 3:10 ល្ងាច
  2. good idea.

    Posted by Seiha | 06/12/2011, 1:37 ល្ងាច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

_____________________________

%d bloggers like this: