អាហារូបករណ៍

អាហារូបករណ៍+Free iPad នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត


សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត

អនុវត្តកម្មវិធីសិក្សាតាមប្រព័ន្ធក្រេឌីត ដែលជាកម្មវិធី
មួយពេញនិយមនៅប្រទេសជឿនលឿនជាច្រើននៅលើសកលលោកបច្ចុប្បន្ន។
ក្នុងមួយឆ្នាំសិក្សាមានពីរឆមាស ហើយឆមាសនីមួយៗមានរយៈពេលយ៉ាងតិច
១៥សប្តាហ៍។ ប្រព័ន្ធនៃការដាក់ពិន្ទុទៀតសោតគឺយកតាមការគណនា
Grade Point Average(GPA) ដែលជាប្រព័ន្ធមួយសុក្រិត និងពេញនិយម។
ចំនួនក្រេឌីតត្រូវការសរុបជាមធ្យមសម្រាប់ថ្នាក់
បរិញ្ញាបត្រគឺ ១៣៨ក្រេឌីត ដែលមួយក្រេឌីតស្មើ ១៥ ទៅ ១៦ ម៉ោងសិក្សាក្នុងថ្នាក់។
កម្មវិធីសិក្សាត្រូវបានរៀបចំឡើងដោយផ្សារភ្ជាប់ទៅនឹងទីផ្សារពលកម្ម និងគោលនយោបាយ
ចម្បងៗរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិជាពិសេស ការចូលរួមចំណែកបង្កើន និង
ពង្រឹងធនធានមនុស្សប្រកបដោយសមត្ថភាព។ ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបតាមការវិវត្ត
យ៉ាងឆាប់រហ័សនៃសាកលភាវូបនីយកម្ម កម្មវិធីសិក្សាក៏ផ្តោតការយកចិត្តទុកដាក់សំខាន់ទៅ
លើការពង្រឹងបំណិន (Skills) ដល់និស្សិតលើផ្នែកបច្ចេកវិទ្យាកុំព្យូទ័រនិងភាសាអង់គ្លេសផងដែរ។
ការអនុវត្តភាសាពី (Bilingual) ក្នុងការរៀននិងបង្រៀនត្រូវបានយកមកប្រើប្រាស់នៅ
សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត

ហេតុអ្វីបានសិក្សានៅ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត(UP)?

-សាស្រ្តាចារ្យពោរពេញសោយបទពិសោធន៍ និងចំណេះដឹងខ្ពស់
-កម្មវិធីសិក្សាឆ្លើយតបនឹងទីផ្សារការងារ ទាំងក្នុង និងក្រៅប្រទេស
-កម្មវិធីផ្លាស់ប្តូរនិស្សិត និងទស្សនកិច្ចសិក្សាទៅបរទេស
-កម្មវិធីសិក្សាក្រៅថ្នាក់ដូចជា ក្លឹបអាន ក្លឹបពិភាក្សា ក្លឹបកុំព្យូទ័រ ក្លឹបរូបូត
ក្លឹបវីដអូ ក្លឹបតន្រ្តី និងក្លឹបរបាំ
-កម្មវិធីប្រកួតប្រជែង សម្រាប់ក្លាយជាសហគ្រិន និងភាពជាអ្នកដឹកនាំ
-ការចុះកម្មវិធីសិក្សាតាមបណ្តាក្រុមហ៊ុន និងស្វែងរកការងារជួនសិស្សនិស្សិត
-ការប្រើប្រាស់កុំព្យូទ័រ អ៊ីនធឺណែត និងអ៊ីម៉ែល ដោយឥតគិតថ្លៃ
-មានបណ្ណាល័យ បន្ទប់សិក្សា និងបរិវេណធំទូលាយប្រកបដោយផាសុខភាព
-សញ្ញាបត្រទទួលស្គាល់ដោយរាជរដ្ឋាភិបាល និងគណៈកម្មាធិការទទួល
ស្គាល់គុណភាពអប់រំនៃកម្ពុជា
-ការចុះកម្មសិក្សានៅមន្ទីរពេទ្យគន្ធបុប្ផា កាល់ម៉ែត ព្រះកុសុមៈ ព្រះកេតុមាលា
មិនភាពខ្មែរ សូវៀត ក្រុងភ្នំពេញ រ៉ូយ៉ាល់រតនៈ មជ្ឃមណ្ឌលគាំពារមាតា និងទារក
មជ្ឍមណ្ឌលជាតិលើកកម្ពស់សុខភាព និងតាមបណ្តាមន្ទីរពេទ្យនានាជាច្រើន
ទៀតនៅព្រះរាជាណាចក្រកម្ពុជា។

លក្ខខណទទួលបានអាហារូបករណ៍ឆ្នាំសិក្សា២០១១_២០១២

  • សាកលវិទ្យល័យ នឹងផ្តល់អាហារូបករណ៍ចំនួន ១៧៥កន្លែង ដល់សិស្សានុសិស្សគ្រប់រូបដោយឆ្លងកាត់ការប្រឡង ដែលរៀបចំដោយសាកលវិទ្យល័យ ហើយអាហារូបករណ៍បែងចែកទៅតាមលទ្ធផល នៃការប្រឡងដូចខាងក្រោម
    -ពិន្ទុពីលេខ ១ ដល់ ៥ អាហារូបករណ៍ ១០០%+Free iPad
    -ពិន្ទុពីលេខ ៦ ដល់ ៥០ អាហារូបករណ៍ ១០០%
    -ពិន្ទុលេខ ៥១ ដល់ ១២៥ អាហារូបករណ៍ ៥០%
    -ពិន្ទុលេខ ១២៦ ដល់ ១៧៥ អាហារូបករណ៍ ២៥%

  • សម្រាប់សិស្សដែលប្រឡងជាប់ តែពុំស្ថិតនៅក្នុងលំដាប់លេខពី ១ ដល់​ ១៧៥ ក៏អាចទទួលបានអាហារូបករណ៍ ដោយផ្អែកទៅលើលំដាប់ពិន្ទុសរុបនៅមធ្យមសិក្សាទុតិយភូមិដូចខាងក្រោមៈ
    -លំដាប់ពិន្ទុសរុប A អាហារូបករណ៍ ១០០% + កម្មវិធីសិក្សាទៅបរទេស
    -លំដាប់ពិន្ទុសរុប B អាហារូបករណ៍ ៥០%
    -លំដាប់ពិន្ទុសរុប C អាហារូបករណ៍ ២៥%
    -លំដាប់ពិន្ទុសរុប D អាហារូបករណ៍ ១៥%

  • សម្រាប់សិស្សជាប់បាក់ឌុបឆ្នាំ២០១១ ហើយមានពិន្ទុភាសាអង់គ្លេស IELTS ឬពិន្ទុភាសាអង់គ្លេសដទៃទៀតដែលមានតម្លៃស្មើ នឹងទទួលបានអាហារូបករណ៍តាមលក្ខខណ្ឌដូខខាងក្រោមៈ
    – IELTS 6.5 ទទួលបានអាហារូបករណ៍ 100%
    – IELTS 6.0 ទទួលបានអាហារូបករណ៍ 75%
    – IELTS 5.5 ទទួលបានអាហារូបករណ៍ 50%
    – IELTS 5.0 ទទួលបានអាហារូបករណ៍ 25%

កាលបរិច្ឆេទស្តីពីអាហារូបករណ៍

ចាប់ផ្តើមទទួលពាក្យ 15/08/2011     ឈប់ទទួលពាក្យ       08/09/2011      12/09/2011
បិទឈ្មោះប្រឡង       10/09/2011     ចាបផ្តើមប្រឡង        12/09/2011
ប្រកាសលទ្ធផង         30/09/2011     ជ្រើសរើសថ្នាក់រៀន  03/10/2011
បើកបវេសនកាល      04/10/2011      ចូលរៀន                   10/10/2011

ក្ខខណ្ឌចុះឈ្មោះចូលរៀន

  • សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ ឬព្រឹត្តិបត្រលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ

  • ត្រូវបំពេញពាក្យសុំចូលរៀន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត

  • និស្សិតត្រូវឆ្លងកាត់ការប្រឡង នៅសាកលវិទ្យល័យ ពុទ្ធិសាស្រ្ត


Puthisastra

សូមទំនាក់ទំនងសាកលវិទ្យល័យពុទ្ធិសាស្ត្រ

អាគារលេខ៥៥ ផ្លូវ ១៨០-១៨៤ ជាប់មជ្ឍមណ្ឌលវប្បធម៌បារាំង
(អាឡឺយ៉ង់) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ
ទូរស័ព្ទៈ 023 221​624 – 023 220 476
អ៊ីម៉ែលៈ  info@puthisastra.edu.kh
Website: http://puthisastra.edu.kh
http://www.facebook.com/up.admin 


ទីតាំងសាកលវិទ្យល័យ ពុទ្ធិសាស្រ្ត

About សំ​ ចិន្តា

រីករាយនឹងចែករំលែកនឹងជួយគ្នាទៅវិញទៅមក។ បើមានបញ្ហាឬចំងល់អ្វីអាចទាក់ទងមកខ្ញុំតាមរយៈ Email: samchinda@gmail.com

ការពិភាក្សា

43 thoughts on “អាហារូបករណ៍+Free iPad នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត

  1. «ការចុះកម្មសិក្សានៅមន្ទីរពេទ្យគន្ធបុប្ផា កាល់ម៉ែត ព្រះកុសុមៈ ព្រះកេតុមាលា
    មិនភាពខ្មែរ សូវៀត ក្រុងភ្នំពេញ រ៉ូយ៉ាល់រតនៈ មជ្ឃមណ្ឌលគាំពារមាតា និងទារក
    មជ្ឍមណ្ឌលជាតិលើកកម្ពស់សុខភាព និងតាមបណ្តាមន្ទីរពេទ្យនានាជាច្រើន
    ទៀតនៅព្រះរាជាណាចក្រកម្ពុជា»

    សកលវិទ្យាល័យណឹង មានមុខវិជ្ជាពេទ្យដែរ?

    Posted by តា ម៉ាប់ | 17/08/2011, 2:04 ល្ងាច
    • សាកលវិទ្យល័យពុទ្ធិសាស្រ្តបានបើក មុខវិជ្ជាពេទ្យនៅឆ្នាំនេះ ព្រោះសាកលបានទីញ
      អាគារមួយបន្ថែមទៀត។ ហើយពេទ្យមានដូចជា សុខភាពសាធារំៈ រោគស្រ្តី រោគកុមារ វេជ្ជសាស្ត្រ ឱសថសាស្ត្រ ទន្តសាស្រ្ត គិលានុបដ្ឋាក សុខភាពសាធារៈ ជាដើម

      Posted by សំ​ ចិន្តា | 17/08/2011, 2:44 ល្ងាច
      • សញ្ញាប័ត្រ​ទទួល​ស្គាល់​ដោយ​ក្រសួង​១​ណា? អប់រំ ឬ​ សុខាភិបាល?

        Posted by តា ម៉ាប់ | 18/08/2011, 1:49 ល្ងាច
      • សញ្ញាប័ត្រ​ទទួល​ស្គាល់​ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ
        យុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។

        Posted by សំ​ ចិន្តា | 18/08/2011, 6:02 ល្ងាច
  2. ជាប់​បាក់ឌុក​ឆ្នាំ​ណា ក៏​ប្រឡង​បាន​ដែល​មែនទេ?

    Posted by តា ម៉ាប់ | 17/08/2011, 2:06 ល្ងាច
    • បាទបងប្រឡងជាប់បាក់ឌុបឆ្នាំណាក៏ប្រឡងបានដែល🙂
      អគុណបងដែលចាប់អារម្មណ៍ សង្ឃឹមថាបងជួយបា្រប់ដំណឹងនេះទៅកាន់មិត្តបង
      និងអ្នកដទៃទៀតឱ្យបានដឹងផង

      Posted by សំ​ ចិន្តា | 17/08/2011, 3:10 ល្ងាច
      • មិន​បាច់​ប្រឡង​ ដឹង​តែ​ធ្លាក់មុន​ ៥​ឆ្នាំហើយ ភ្លេច​អស់​អាលីង គណិត… តក្ក​ណឹង អត់​ស្គាល់ ជាតិ​សោះ! ហេហេហេ

        Posted by តា ម៉ាប់ | 18/08/2011, 1:50 ល្ងាច
    • yeah u can

      Posted by joe | 19/08/2011, 1:43 ល្ងាច
  3. អាចបញ្ជាក់ទៀតទេថា តើការប្រឡងចូលរៀន ត្រូវប្រឡងមុខវិជ្ជាអ្វីខ្លះ?

    Posted by ក្មេងតូច | 17/08/2011, 3:17 ល្ងាច
    • បាទ មុខវិជ្ជាត្រូវប្រឡងសំរាប់ចូលរៀនមានដូចជាៈ គណិតវិទ្យា, អង់គ្លេស និង តក្កវិទ្យា។
      ហើយការប្រឡងទៀតសោតត្រូវធ្វើប្រឡងតាមប្រព័ន្ធកុំព្យូទ័រ🙂

      Posted by សំ​ ចិន្តា | 17/08/2011, 4:24 ល្ងាច
      • ចូលរៀននពេទ្យត្រូវប្រឡងតក្កវិទ្យាដែរ? តាមខ្ញុំដឹង ពេទ្យគេប្រឡង គីមី ជីវ និង គណិតហ្នឹង

        Posted by ក្មេងតូច | 17/08/2011, 8:32 ល្ងាច
      • សូមបញ្ជាក់ៈ ចំពោះមហាវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បេក្ខជនដែលចង់
        ចូលរៀនក្នុងមហាវិទ្យាល័យនេះត្រូវប្រឡងជាប់ថ្នាក់ជាតិពេទ្យ ហើយគ្រាន់តែបង់ប្រាក់
        ចូលរៀនជាការស្រេចមិនមានការប្រឡងទេ។
        សូមអភ័យទោស។

        Posted by សំ​ ចិន្តា | 17/08/2011, 8:43 ល្ងាច
    • កត្តវិទ្យា, គណិតវិទ្យា, ភាសាអង្លេស

      Posted by joe | 19/08/2011, 1:46 ល្ងាច
  4. ខ្ញុំចង់ដឹងថាការសិក្សាផ្នែកវេជ្ជសាស្រ្តត្រូវការប្រឡងថ្នាក់ជាតិដែរទេ?
    ចំណែក IELTS 6.5 ទទួលបានអាហារូបករណ៍ ១០០% សម្រាប់មុខវិជ្ជាអ្វីដែរ?

    Posted by Mars | 17/08/2011, 8:19 ល្ងាច
    • ចំពោះផ្នែកវេជ្ជសាស្ត្រគឺចាំបាច់ត្រូវធ្វើការប្រឡងថ្នាក់ជាតិ។
      ចំណែក IELTS 6.5 អ្នកអាចទទួលបានអាហារូបករណ៍ ១០០% លើមហាវិទ្យាល័យ
      ណាមួយដែលអ្នកជ្រើសរើសរូមមានៈ
      -មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
      -មហាវិទ្យាល័យ សេដ្ឋកិច្ច និងធុរកិច្ច
      -មហាវិទ្យាល័យ អភិវឌ្ឍន៍ជនបទ និងកសិកម្ម
      -មហាវិទ្យាល័យ សិល្បៈ និងភាសា
      -និង មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ
      ***ចំណាំៈ ការឱ្យអាហារូបករណ៍ដោយផ្អែកលើពិន្ទុ IELTS នេះ សំរាប់តែ
      សិស្សជាប់បាក់ឌុប២០១១ប៉ុណ្ណោះ។

      Posted by សំ​ ចិន្តា | 17/08/2011, 8:36 ល្ងាច
      • ស្តាយណាស់ដែលអត់មានអាហារូបករណ៍សម្រាប់មហាវិទ្យាល័យវេជ្ជសាស្រ្ត កុំអីគ្រប់ទឹកម៉ង😀

        Posted by Mars | 17/08/2011, 8:42 ល្ងាច
      • ការប្រឡងយក iPad ក៏អាចជាចំណាប់អារម្មណ៍មួយដែល

        Posted by សំ​ ចិន្តា | 17/08/2011, 8:45 ល្ងាច
      • ប្រឡងយក iPad មាន​មុខ​វិជ្ជាអ្វីខ្លះ ហើយនៅពេលណាដែល?

        Posted by Mars | 17/08/2011, 9:30 ល្ងាច
      • គឺត្រូវប្រឡង គណិត អង់គ្លេស និង តក្កវិទ្យា
        ប្រសិនជាមាន IELTS ខ្ពស់ប្រហែលជាមិនបាចប្រឡងអង់គ្លេសទេ

        Posted by សំ​ ចិន្តា | 18/08/2011, 7:59 ព្រឹក
      • ចឹង​ បើ​មាន​ IELTS ខ្ពស់ ជាប់​​ដោយ​ស្វ័យ​ប្រវត្តិ?

        Posted by តា ម៉ាប់ | 18/08/2011, 1:51 ល្ងាច
      • ទទួលបានអាហារូបករណ៍តាមលក្ខខណ្ឌដូខខាងក្រោមៈ
        – IELTS 6.5 ទទួលបានអាហារូបករណ៍ ១០០%
        – IELTS 6.0 ទទួលបានអាហារូបករណ៍ 75%
        – IELTS 5.5 ទទួលបានអាហារូបករណ៍ 50%
        – IELTS 5.0 ទទួលបានអាហារូបករណ៍ 25%

        Posted by សំ​ ចិន្តា | 18/08/2011, 5:19 ល្ងាច
  5. សាកលវិទ្យល័យ នឹងផ្តល់អាហារូបករណ៍ចំនួន ១៧៥កន្លែង ដល់សិស្សានុសិស្សគ្រប់រូបដោយឆ្លងកាត់ការប្រឡង ដែលរៀបចំដោយសាកលវិទ្យល័យ ហើយអាហារូបករណ៍បែងចែកទៅតាមលទ្ធផល នៃការប្រឡងដូចខាងក្រោម
    -ពិន្ទុពីលេខ ១ ដល់ ៥ អាហារូបករណ៍ ១០០%+Free iPad
    -ពិន្ទុពីលេខ ៦ ដល់ ៥០ អាហារូបករណ៍ ១០០%
    -ពិន្ទុលេខ ៥១ ដល់ ១២៥ អាហារូបករណ៍ ៥០%
    -ពិន្ទុលេខ ១២៦ ដល់ ១៧៥ អាហារូបករណ៍ ២៥%

    សម្រាប់សិស្សដែលប្រឡងជាប់ តែពុំស្ថិតនៅក្នុងលំដាប់លេខពី ១ ដល់​ ១៧៥ ក៏អាចទទួលបានអាហារូបករណ៍ ដោយផ្អែកទៅលើលំដាប់ពិន្ទុសរុបនៅមធ្យមសិក្សាទុតិយភូមិដូចខាងក្រោមៈ
    -លំដាប់ពិន្ទុសរុប A អាហារូបករណ៍ ១០០% + កម្មវិធីសិក្សាទៅបរទេស
    -លំដាប់ពិន្ទុសរុប B អាហារូបករណ៍ ៥០%
    -លំដាប់ពិន្ទុសរុប C អាហារូបករណ៍ ២៥%
    -លំដាប់ពិន្ទុសរុប D អាហារូបករណ៍ ១៥%

    មើល​មិន​សូវ​យល់​ត្រង់​នេះ! ពិន្តុ​លេង ១២៦ ដល់ ១៧៥ បាន​អាហារូបករណ៍​តែ ២៥%ទេ, តែអ្នក​ដែល​ប្រលង​ពុំ​បាន​ស្ថិត​ក្នុង​លំដាប់​លេខ​ពី១ ដល់ ១៧៥ អាច​បាន​អាហារូបករណ៍ ១០០% ហើយ បាន​កម្មវិធីសិក្សា​ទៅ​បរទេស​ទៀត ។ យ៉ាង​ម៉េច​វិញ?

    Posted by ក្មេងស្រែ | 18/08/2011, 12:55 ល្ងាច
    • ពិន្ទពីលេខ ១ ដល់ លេខ ១៧៥ គឺជាលេខដែលប្រឡងនៅសាកលវិទ្យាល័យ
      មានន័យថាពួកគេបានជាប់បាក់ឌុប រួចហើយមកប្រឡងយកអាហារូបករណ៍នៅសាកលនេះ។
      ចំណែកឯអ្នកពុំស្ថីតនៅក្នុងលេខ១ដល់១៧៥ហើយទទួលអាហារូបករណ៍នេះគឺពួកគេបានប្រឡង
      ជាប់បាក់ឌុបហើយទទួលបាននិទ្ទេសន៍ណាមួយក្នុងចំណោមនិទ្ទេសន៍ខាងលើដូចនេះពួកគេ
      អាចចូលរៀនដោយយោងទៅតាមនិទ្ទេសបើសិនជាពួកគេមិនចង់ប្រឡងក្នុងសាកលវិទ្យាល័យនេះ។

      សិស្សទាំងអស់ត្រូវប្រឡងនៅសកលវិទ្យាល័យនេះជាមុន បើសិនជាទទួលបានចំណាត់ថ្នាក់ពីលេខ១ដល់លេខ១៧៥
      នោះសិស្សទាំងនេះនឹងទទួលបានអាហារូបករណ៍ដូចបានកំណត់បែបនេះ”
      -ពិន្ទុពីលេខ ១ ដល់ ៥ អាហារូបករណ៍ ១០០%+Free iPad
      -ពិន្ទុពីលេខ ៦ ដល់ ៥០ អាហារូបករណ៍ ១០០%
      -ពិន្ទុលេខ ៥១ ដល់ ១២៥ អាហារូបករណ៍ ៥០%
      -ពិន្ទុលេខ ១២៦ ដល់ ១៧៥ អាហារូបករណ៍ ២៥%”។

      តែបើសិស្សនោះប្រឡងនៅសាកលវិទ្យាល័យនេះបានជាប់ដែល ប៉ុន្តែមិនស្ថិតក្នុងចំណាត់ថ្នាក់ពីលេខ១ដល់លេខ១៧៥
      ទេនោះ សាកលវិទ្យាល័យនឹងចាត់ចែងឱ្យអាហារូបករណ៍ដល់និស្សិតនោះដោយផ្អែកលើនិទ្ទេសប្រឡងបាក់ឌុបវិញ។
      “-លំដាប់ពិន្ទុសរុប A អាហារូបករណ៍ ១០០% + កម្មវិធីសិក្សាទៅបរទេស
      -លំដាប់ពិន្ទុសរុប B អាហារូបករណ៍ ៥០%
      -លំដាប់ពិន្ទុសរុប C អាហារូបករណ៍ ២៥%
      -លំដាប់ពិន្ទុសរុប D អាហារូបករណ៍ ១៥%”
      សូមអភ័យទោស។

      Posted by សំ​ ចិន្តា | 18/08/2011, 1:36 ល្ងាច
  6. អាហារូបករណ៍លើជំនាញអីខ្លះ?

    Posted by សុផាត | 18/08/2011, 6:47 ល្ងាច
    • បាទបងមានដូចជា

      -មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
      -មហាវិទ្យាល័យ សេដ្ឋកិច្ច និងធុរកិច្ច
      -មហាវិទ្យាល័យ អភិវឌ្ឍន៍ជនបទ និងកសិកម្ម
      -មហាវិទ្យាល័យ សិល្បៈ និងភាសា
      -និង មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ

      Posted by សំ​ ចិន្តា | 18/08/2011, 7:42 ល្ងាច
  7. NIce promotion! I’ll help spread this info to my friends…🙂

    Posted by bunheng | 18/08/2011, 11:20 ល្ងាច
  8. ខ្ញុំចង់ដឹងពីម៉ោងសិក្សានិងកាលវិភាក។

    Posted by Seak Sothearith | 20/08/2011, 10:07 ល្ងាច
  9. តើនិសិ្សតអាហារូបករណ៍អាចជ្រើសរើសម៉ោងសិក្សាបានតាមចិត្តឬទេ? ឬត្រូវមានលក្ខខណ្ឌយ៉ាងណា?

    Posted by Seak Sothearith | 20/08/2011, 10:18 ល្ងាច
  10. ក្រោយពីជាប់អាហារណ៍រូបករណ៍ និស្សិតត្រូវបង់បន្តិច​បន្តួចឬទេ?​ បើបង់ តើប៉ុន្មាន?

    Posted by Seak Sothearith | 21/08/2011, 9:28 ព្រឹក
    • ក្រោយពីជាប់អាហារណ៍រូបករណ៍ និស្សិតមិនតម្រូវឱ្យបង់ថ្លៃអ្វីនោះទេ
      រាល់សេវាកម្មសំរាប់និស្សិតក្នុងសាលានេះទាំងបង់ថ្លៃនិងអាហារូបករណ៍គឺមិនគិតប្រាក់។
      ជាពិសេសរាល់សៀវភៅសិក្សាដែលទាក់ទងនឹងMicrosoft គឺចែកជូនដល់និស្សិតដោយ
      ឥតគិតថ្លៃ។

      Posted by សំ​ ចិន្តា | 21/08/2011, 4:40 ល្ងាច
      • thank you! This is great!! ចឹងខ្ញុំនឹងបបួលគ្នាខ្ញុំ​ ទៅប្រលងមិនខាន។ ipadនឹងអត់គ្រប់គ្នាញ៉ុមទេ ធ្វើមិចទៅ!!🙂

        Posted by Seak Sothearith | 21/08/2011, 7:51 ល្ងាច
      • ខ្ញុំមានមោទនភាពណាស់ដែលអ្នកចាប់អារម្មណ៍នឹងចង់មកសិក្សាក្នុងសាកលវិទ្យាល័យនេះ។
        ទោះបីជា iPad មិនគ្រប់គ្នាមែន តែសង្ឍឹមថា អ្នកជាម្ចាស់iPadមួយក្នុងចំណោមប្រាំ🙂
        សង្ឍឹមថាអ្នកជួយផ្សព្វផ្សាយពត៌មានេះប្រាប់មិត្តភក្តិរបស់ប្អូនឱ្យបានគ្រប់ៗគ្នា។

        Posted by សំ​ ចិន្តា | 22/08/2011, 8:07 ព្រឹក
      • អរគុណច្រើន!​​ ព្រឹកមិញ ខ្ញុំបានទិញពាក្យរួចហើយ សង្ឃឹមថាជាប់ទៅចុះ!!​😀

        Posted by Seak Sothearith | 22/08/2011, 9:46 ល្ងាច
      • ស្តាយណាស់មិនបានជួប ព្រោះខ្ញុំនៅតែផ្ទះមិនបានទៅសាលា ហិហិ😀

        Posted by សំ​ ចិន្តា | 23/08/2011, 9:20 ព្រឹក
  11. តើខ្ញុំអាចទទួលបានឯកសារវិញ្ញារគំរូបានដែរឬទេ?

    Posted by Seak Sothearith | 21/08/2011, 8:36 ល្ងាច
    • ការប្រឡងនេះធ្វើឡើងតាមរយៈកុំព្យូទ័រ គឺមានសំនូរនិងមានចម្លើយឱ្យជ្រើសរើស។
      ដូចនេះអ្វីដែលសំខាន់គឺចេះប្រើMouse ឱ្យស្ទាត់ទៅគឺបានហើយ😀

      Posted by សំ​ ចិន្តា | 22/08/2011, 8:09 ព្រឹក
  12. ល្ងាចមិញ​ ដាក់ពាក្យរួចហើយ។

    Posted by Seak Sothearith | 02/09/2011, 9:41 ល្ងាច
  13. When will the result be declared?? Is that changed?? Thanks

    Posted by Ly chanraksmey | 23/09/2011, 11:56 ល្ងាច
  14. សូមជួយប្រាប់ផង ពីលទ្ធផលប្រឡង រកមើលមិនឃើញទេ

    Posted by vesothian | 31/12/2011, 9:31 ព្រឹក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

_____________________________

%d bloggers like this: