Window

តេស្តសមត្ថភាពកម្មវិធីកំចាត់វីរ៉ុសរបស់អ្នកដោយប្រើ Notepad

លោកអ្នកប្រាកដជាពិបាកសំរេចចិត្តដោយពុំដឹងថាគួរយកកម្មវិធីកំចាត់វីរ៉ុសណាមកដំឡើងក្នុងកុំព្យូទ័រ
ដែលប្រើទៅមានប្រសិទ្ធភាពខ្ពស់ ឬ លោកអ្នកចង់ដឹងថាកម្មវិធីកំចាត់វីរ៉ុសដែលលោកអ្នកប្រើរាល់ថ្ងៃ
នេះមានសមត្ថភាពចាប់វីរ៉ុសដែលឬទេ។

ខាងក្រោមនេះខ្ញុំនឹងបង្ហាញវិធីតេស្តសមត្ថភាពកម្មវិធីកំចាត់វីរ៉ុសរបស់អ្នកដោយប្រើកម្មវិធី Notepad
ដែលជាកម្មវិធីមានស្រាប់ក្នុងកុំព្យូទ័ររបស់អ្នក យ៉ាងងាយស្រួលនិងមិនប៉ះពាល់អ្វីសោះដល់សុវត្ថិភាព
កុំព្យូទ័ររបស់អ្នក។

កំរិតពិបាកៈ ងាយស្រួល-មធ្យម

វិធីធ្វើៈ

  • ជាដំបូងសូមបើកកម្មវិធី Notepad ដោយ Run វាយពាក្យ Notepad រួច Enter។

    • ចម្លងកូដខាងក្រោមនេះដាក់ទៅក្នុង Notepad

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*

  • សូម Save File នោះទៅជា Virus-test.txt។

ឥឡូវសូមស្កេន File នោះ(អាចចុចMouseខាងស្តាំលើ Virus-test.txt រួចជ្រើសរើសយកស្កេន)។
បើសិនជាកម្មវិធីកំចាត់វីរ៉ុសរបស់អ្នកចាប់ហ្វាល់(File)នោះដោយគិតថាជាវីរ៉ុសហើយព្យាយាម
លុបហ្វាល់នោះ មានន័យថាកម្មវិធីកំចាត់វីរ៉ុសរបស់អ្នកអាចប្រើការបានគឺចាត់ទុកថាល្អ យ៉ាង
ណាមិញកម្មវិធីកំចាត់វីរ៉ុសល្អៗមួយចំនួនអាចនឹងចាប់ហ្វាល់នោះមុននឹងពេលអ្នកស្កេនលើ
ហ្វាល់នោះផង។

សរុបមកវាជាវិធីតេស្តសម្ថភាពកម្មវិធីកំចាត់វីរ៉ុសដ៏ល្អមួយ ដែលប្រសើរជាជាងដោនឡូតវីរ៉ុស
មែនទែនយកមកសាក។

About សំ​ ចិន្តា

រីករាយនឹងចែករំលែកនឹងជួយគ្នាទៅវិញទៅមក។ បើមានបញ្ហាឬចំងល់អ្វីអាចទាក់ទងមកខ្ញុំតាមរយៈ Email: samchinda@gmail.com

ការពិភាក្សា

4 thoughts on “តេស្តសមត្ថភាពកម្មវិធីកំចាត់វីរ៉ុសរបស់អ្នកដោយប្រើ Notepad

  1. សុំជំទាស់ 100% កម្មវិធី​ដែរ​ល្អគឺ​វាមិន​ចាប់​ File កម្មវិ​ធី​ផ្តេះផ្តាស់នោះ​ទេ ឧ​ទាហរណ៌ ខ្ញុំ​ប្រើ Norton IS 2011 គឺ​វា​ចាប់​ខ្ទេច​ចាប់​ខ្ទី ហើយ​រឿង​ដែរ​កម្មវិធីវា​ចាប់ Crack Keygan អី​គេ​នោះ​គឺ​ខ្ញុំ​មិន​សុខ​ចិត្ត​ទេ ព្រោះ​ខ្ញុំ​ប្រើ​កុំព្យូទ័រ​រាល់​ថ្ងៃ​ដោយ​សារ​ Crack
    បើតាម​បទពិសោធន៍​ខ្ញុំ​គឺខ្ញុំ​មិន​ហ៊ាន​ប្រើ​កម្មវិធី​កំចាត់​មេរោគ Kaspersky ទេ គឺ​វា​សាហាវ​ណាស់ ឯកសារ​ធម្មតា​ដែរ​ផ្ទុក​ក្នុង​ USB Flash គ្រាន់​តែ​ដោយ​ភ្លាម វា​ចាប់​ឯកសារ​នោះ​ភ្លេត ដូច​នេះ​បើតាម​ខ្ញុំ​គិត គឺ​មិនត្រូវ​ប្រើ​កម្មវិធី​កំចាត់​មេរោគ​ណា ដែរ Free ងោយ​សោះ ទោះ​ជា​ល្បី​យ៉ាង​ណាក៏​ដោយ​ ប្រើ​កម្មវិធីធុន​ល្មម ហេតុអី? ព្រោះ​មេរោគ​វាចេញ​មុន​ រួច​ហើយ​ទើបកម្មវិធី​ស្គាល់ និង​អាច​ចាប់​វា​បាន​ សរុប​មក​ ឆ្លង​រួច​ហើយ​ទើប​មាន​ថ្នាំ ហាស ហា🙂

    Posted by KhmerDLStation | 26/10/2011, 7:39 ល្ងាច
  2. ខ្ញុំ​អត់​រិះ​គន់​អីទេ!!🙂 គ្រាន់​គំនិត​សុំ​ជំទាស់ (ខ្វែងគំនិត) បន្តិច។ អញ្ជឹង​តើ​ធ្វើ​យ៉ាង​ម៉េច ទើប​ឃាត់​មិន​អោយ Kasperskyចាប់ Crack , Keygan មាន​ន័យ​ថា បន្ថយ សមត្ថភាព​ចាប់​មេរោគ???​

    Posted by KhmerDLStation | 27/10/2011, 2:02 ល្ងាច

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

_____________________________

%d bloggers like this: