archives

ចំណេះដឹងទូរស័ព្ទ

This category contains 2 posts

របៀបផ្លាស់ប្តូរ Icon របស់ Java application ក្នុងទូរស័ព្ទដៃរបស់អ្នកដោយប្រើ WinRar


កម្មវិធីនិងហ្គេមសំរាប់ទូរស័ព្ទដៃភាគច្រើនគឺជាប្រភេទ JAVA ។ កម្មវិធីនិងហ្គេមទាំងនោះមានប្រភេទកន្ទុយ ឬ
Extension  .jar។ទូរស័ព្ទដៃភាគច្រើនគឺ Support ជាមួយនិង JAVA។
គ្រប់ប្រភេទកម្មវិធីនិងហ្គេមទាំងនោះសុទ្ធតែមាន Icon របស់វាផ្ទាល់ៗខ្លួនដូចនេះបើសិនជាអ្នកចង់ផ្លាស់ប្តូរ Icon វា
នោះលោកអ្នកក៏អាចផ្លាស់ប្តូរ Icon របស់កម្មវីធីឬហ្គេមទាំងនោះបានយ៉ាងងាយស្រួលដោយប្រើ Winrar ។
បើសិនជាមិនទាន់មាន WinRar ទេ សូមទាញយកនៅត្រង់នេះ WinRar

ខ្ញុំសូមលើកយកកម្មវីធី Mig33.jar
ជាដំបូងសូមបើកកម្មវិធីនោះជាមួយ winrar សូមបញ្ជាក់ថាកម្មវិធីនោះដែលបើកនោះត្រូវមានកន្ទុយ .jar មិនមែន .jad ទេ។

សូមស្វែងរក File ដែលមានប្រភេទនិងកន្ទុយ .png ហើយត្រូវមើលអំពីទំហំរបស់វាថា ប៉ុន្មានគុណនិងប៉ុន្មាន។
នៅត្រង់នេះរូបភាពដើមរបស់កម្មវិធីនោះមានទំហំ 24×24

បន្ទាប់មកទៀតខ្ញុំយករូបភាពដែលខ្ញុំច​ង់ជំនួសនោះមកកែប្រែទំហំ(Resize) ឱ្យដូចនិងទំហំរបស់រូបភាពដើម
របស់កម្មវិធីនោះ

រួចមកសូម Save as រូបភាពនោះជាប្រភេទ PNG រូចដាក់ឈ្មោះដូចនិងរូបភាពដើមរបស់កម្មវិធី

សូមចុច Mouse ខាងស្តាំទៅលើផ្ទាំង Winrar នោះរួចយកពាក្យ Add files to Archive

បន្ទាប់មកសូមទៅកាន់ទីតាំងដែលបាន Save រូបភាពនោះ ជ្រើសរើសរូបភាពរូចចុច OK ។

ពេលនោះរូបភាពរបស់លោកអ្នកនិងចូលទៅជំនួសរូបភាពដើមរបស់ File នោះ។


សូមចុចបិទផ្ទាំង Winrar នោះ រួចយក File នោះទៅដំឡើងក្នុងទូរស័ព្ទជាការស្រេច។

Advertisements

UC Browser 7.6 នឹងដាក់អោយដោនឡួតនៅសប្តាហ៍ក្រោយ



កម្មវិធីប្រើប្រាស់អ៊ីនធឺណេតនៅលើទូរស័ព្ទដៃ UC Browser នឹងត្រូវបានដាក់អោយដោនឡួតនៅសប្តាហ៍ក្រោយនេះបើយោ
តាមការប្រកាសពីការិយាល័យរបស់ UC៕ កម្មវិធីនេះត្រូវបានអ្នកប្រើប្រាស់ទូរស័ព្ទដៃនៅលើពិភពលោកទទួលស្គាល់ថា
ល្អគ្មានពីរហើយក៏បានជាប់ជាកម្មវិធីអ៊ីនធឺណេតដ៏ឆ្នើមនៅឆ្នាំ2011របស់ About.com awards ផងដែរ។
ខាងក្រោមនេះជាចំនុចពិសេសៗរបស់ UC Browser:
1.សន្សំំសំចៃដល់ទៅ85%នៃតំលៃអ៊ីនធឺណេតរបស់លោកអ្នក
2.លឿនហើយកាន់តែលឿនចំពោះការទាញទិន្នន័យ
3.មានចំនុចប្រទាក់(Interface)ស្រស់ស្អាតនិងមានច្រើនពណ៌
4.ងាយស្រួលសំរាប់អ្នកចូលចិត្តធ្វើ Wap
5.អាចបើក Window បានលើសពី20
6.Wap 2.0 Support
7.អាចដោឡូតឯកសាដែលមានទំហំធំៗបានពី Web Storage….។ល។

លោកអ្នកអាចធ្វើការដោនឡូតតាមរយៈទូរស័ព្ទដោយចូលទៅកាន់
http://ucweb.com

_____________________________