archives

Facebook

This category contains 4 posts

របៀបបិតផ្ទាំង Ticker News ក្នុង Facebook (Disable Ticker News in Facebook)


ក្រោយពេលដែល ហ្វេសប៊ុក ដាក់នូវមុខងារ Ticker News Feed ឱ្យប្រើប្រាស់មានមនុស្សភាគច្រើនដែល
ជាអ្នកសកម្មនឹងហ្វេសប៊ុនពេញចិត្តនឹងមុខងារនេះព្រោះថា គេអាចតាមដានរាល់សកម្មភាពរបស់មិត្តរបស់គេ
ម្យ៉ាងទៀតគេអាច comment ទៅមិត្តភក្តិគេបានភ្លាមៗដោយគ្រាន់តែដាក់ព្រួញចង្អុលរបស់ Mouse ទៅលើ់
ព័ត៌មានណាមួយលើ Ticker នោះ។
ប៉ុន្តែវាក៏ជារបស់ដល់ធុញទ្រាន់នឹងរញ៉េរញ៉ៃផងដែលសំរាប់មនុស្សមួយចំនួន ព្រោះថាវាធ្វើឱ្យហ្វេសប៊ុករបស់
ពួកគេរញ៉េរញ៉ៃ ឬ ក៏ពួកគេចូលចិត្តសភាពដើមរបស់ហ្វេសប៊ុកដែលពួកគេធ្លាប់បានប្រើ។

ខាងក្រោមនេះជាវិធីបិតផ្ទាំង Ticker News Feed នោះដោយប្រើ Extension ឬ Add-on របស់Browser

កំរិតៈងាយស្រួល

របៀបធ្វើ

ចំពោះអ្នកប្រើប្រាស់ Google Chrome

លោកអ្នកគ្រាន់តែតំឡើង Extension មួយរបស់ Google Chrome ជាការស្រេច។
សូមចូលទៅកាន់ Facebook News Ticker Remover ចុចលើពាក្យ Add to chrome រួចសូម Install ។

ក្រោយពីការដំឡើង Extension នេះរួចមក Ticker News នឹងរលុបបាត់ បើសិនជាមិនបាត់លោកអ្នកត្រូវ ReLoad
Page Facebook របស់អ្នក។

សំរាប់អ្នកប្រើ FireFox

-ជាដំបូងសូមតំឡើង Add-on មួយឈ្មោះថា Greasemonkey  Add-On
-ចុចលើពាក្យទៅលើពាក្យ Add to FireFox រួចសូម Install ក្រោយពីការ Install រួចសូម Restart Firefox។

-ឥឡូវសូមចូលទៅកាន់ Remove Facebook Right-Column ចុចលើពាក្យ Install

រួចចុចលើពាក្យ Install ម្តងទៀតនៅពេលផ្ទាំង Window មួយលេចឡើង។

ក្រោយពេលដំឡើងចប់លោកអ្នកនឹងឃើញផ្ទាំងមួយលេចឡើងនៅខាងស្តាំដៃរបស់អ្នកប្រាប់អ្នកថា
អ្វីដែលនៅខាងស្តាំនៃ ហ្វេសប៊ុកបានលុបចេញហើយ។

ឥឡូវសូមរីករាយនឹងហ្វេសប៊ុករបស់អ្នក។

របៀបបន្ថែមភាពទាក់ទាញទៅលើ Facebook profile picture របស់អ្នក ( Create a unique Facebook profile picture)


អ្វីដែលខ្ញុំថាបន្ថែមភាពទាក់ទាញទៅលើ Facebook profile picture របស់អ្នកនោះគឺត្រង់ថា
នៅពេលដែលគេបើកចូលទៅមើល Facebook profile របស់អ្នកគេនឹងឃើញរូបភាព
មួយជួរដែលនៅខាងលើរួមទាំង profile picture គឺបង្កើតឡើងដោយសាររូបភាពតែមួយ
ប៉ុណ្ណោះ។ប្រាកដណាស់គឺវាពិតជាប្លែកនឹងមានភាពទាក់ទាញ ហើយលោកអ្នកក៏អាច
ធ្វើបែបនេះបានដែលដោយចូលទៅកាន់ http://picscatter.com/

កំរិតៈ ងាយស្រួល

របៀបធ្វើៈ
ជាដំបូងសូមចូលទៅកាន់ http://picscatter.com/ រួចចុចលើពាក្យ Upload Picture
ក្រោយពីបាន Upload រួចសូមធ្វើការកែតម្រូវរូបភាពរបស់អ្នកដោយអ្នកអាចពង្រីក
រូបភាពនេះ (Zoom ) ហើយក៏អាចយក Mouse របស់អ្នកទាញរូបភាពនោះចុះឡើងៗ
រហូតអ្នកពេញចិត្ត។
ក្រោយពីកែតម្រូវហើយសូមចុចលើពាក្យ Public To Facebook

ជំហ៊ានចុងក្រោយដែលអ្នកត្រូវធ្វើគឺត្រូវដាក់រូបភាពដែលមានទំហំធំជាងគេនោះជា Profile Picture ។

នេះជាលទ្ធផលនៃ Profile Picture របស់ខ្ញុំ

ចំនុចដែលពិបាកនោះគឺត្រង់ថាវានឹងមិនស្ថិតនៅតាមលំដាប់លំដោយទេបើសិនជាលោកអ្នកត្រូវបាន Tag ទៅក្នុង
រូបភាពណាមួយរបស់មិត្តអ្នក ដូចនេះអ្នកត្រូវ Remove Tag ចំពោះរូបភាពដែលអ្នកត្រូវបាន Tag ដោយមិត្តអ្នកដោយ
ចុចទៅលើផ្នែកខាងស្តាំនៃរូបភាពនោះរួចយកពាក្យ Remove Tag ។

របៀបបើក Website ដែលគេបាន Blocked នៅសាលារៀនឬកន្លែងធ្វើការ(Open any blocked site)


តើអ្នកមិនអាចបើកមើលវ៉ែបសាយមួយចំនួនដូចជា Facebook, Youtube, Gmail, Yahoo, Msn…
នៅក្នុងសាលារៀនឬនៅកន្លែងធ្វើការមែនទេ?

ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីវិធី ២ យ៉ាងដែលងាយស្រួលបំផុតក្នុងការបើកវ៉ែបសាយទាំងនោះ

កំរិតពិបាកៈ ងាយស្រួល

វិធីទី ១: ប្រើប្រាស់ Free Proxy Website ខាងក្រោមនេះសំរាប់បើកមើល Website ដែល Blocked ទាំងនោះ

  1. http://unlockproxysites.info/

  2. www.hidemyass.com

  3. kproxy.com

  4. http://getproxifying.info/

  5. http://www.bypasslot.info/

  6. http://estateloansurf.info/

លោកអ្នកត្រូវចូលទៅកាន់ Website ខាងលើនេះរួចដាក់ URL របស់ Website ដែលអ្នកចង់ចូល
ទៅមើលជាការស្រេច។

លោកអ្នកនឹងទទួលបានលទ្ធផលដូចនេះ

ចុចទីនេះដើម្បីមើលរាល់ Free Proxy Website ទាំងអស់ List of Free Proxy Site ​​​

វិធីទី២: ប្រើប្រាស់ Google Translate

ជាដំបូងសូមចូលទៅកាន់ Google Translate ដោយចូលទៅកាន់ URL មួយនេះ
http://translate.google.com/?authuser=1&hl=en&tab=wT
ឬចូលតាមរបៀបនេះ

រួចមកវានឹងបង្ហាញផ្ទាំងមួយក្នុងការបកប្រែ នៅត្រង់នេះសូមវាយ URL របស់ Website ដែលអ្នក
ចង់ចូលមើល រួចចុចទៅលើ URL របស់ Webiste នោះ។

ឧ.ខ្ញុំចូលទៅកាន់ facebook.com

ចុចលើរូបភាពនេះ

ខ្ញុំនឹងទទួលបានលទ្ធផលបែបនេះ

នៅមានវិធីជាច្រើនទៀតសំរាប់បើកមើលវ៉ែបសាយថ៍ដែលគេ Blocked ទាំងនោះ
សង្ឃឹមថាវិធីទាំងពីរនេះអាចនឹងមានប្រយោជន៍ដល់លោកអ្នក។

របៀបលុប Photo Album នៅក្នុង Facebook


Facebook គឺជាបណ្តាញសង្គមមួយដែលអាច​ឱ្យលោកអ្នកចែករំលែករូបភាព មើលរូបភាព និងដឹងអំពី
ពត៌មានរបស់មិត្ររបស់អ្នក។
ពួកគេបាន Upload រូបភាពចូលទៅក្នុង Facebook ហើយបង្កើតជា Album ប៉ុន្តែនៅពេលដែលចង់
លុប​ Album របស់រូបភាពដែលពួកគេបាន Upload នោះហាក់ដូចជាស្មុគស្មាញបន្តិចព្រោះថាកន្លែង
សម្រប់លុប Album រូបភាពនោះមិនបានបង្ហាញនៅពេលគាត់ចុចមើលទៅលើ់រូបថតក្នុង Album នោះទេ។

កំរិតពិបាកៈ ងាយស្រួល

ដើម្បីលុប Photo Album នៅក្នុង Facebook ជាដំបូងអ្នកត្រូវចូលទៅកាន់គណនី (Profile) របស់អ្នកជាមុនសិន

បន្ទាប់មកសូមចុចទៅលើពាក្យ Photo ដែលនៅខាងឆ្វេងដៃរបស់អ្នក

សូមជ្រើសរើស​ Photo Album ណាមួយរបស់អ្នក

ចុចលើពាក្យ Edit Album

បន្ទាប់មកសូមចុចលើពាក្យ Delete Album

រួចចុចពាក្យពាក្យ​ Delete Album ម្តងទៀតរួចជាស្រេច។

_____________________________