Software, Window

វិធី 6​ យ៉ាងដើម្បីបើក Window Task Manager

ការបើកកម្មវិធី windows Task manager មិនមានអ្វីលំបាកនោះទេ ប៉ុន្តែយើងគួរតែដឹងអំពីវិធីបើកកម្មវិធីនោះគ្រប់វិធីទាំងអស់ ព្រោះថាបើសិនជាមានវិរ៉ុសចូលទៅក្នុងកុំព្យូទ័ររួចបិតមុខងារ Task Manager មិនអាចឱ្យអ្នកប្រើប្រាស់ Ctrl + Alt + Del ឬ Right Click លើ Task bar ដើម្បីបើក Task Manager តើក្នុងពេលចាំបាច់នោះអ្នកនឹងបើកវាយ៉ាងដូចម្តេច?
ដូច្នេះនេះជាវិធីទាំង 6​ យ៉ាងក្នុងការបើ់កកម្មវិធី Windows Task Manager

១. Ctrl + Alt + Del

វិធីនេះជាវិធីដែលពេញនិយមនិងប្រើប្រាស់ជាទូទៅសម្រាប់អ្នកប្រើប្រាស់ Window XP ចំណែកឯជំនាន់ Window Vista ឬ Window 7 នៅពេលចុច Ctrl + Alt + Del វានឹងបង្ហាញផ្ទាំងសុវត្ថិភាពមួយសម្រាប់ជ្រើសរើស។

២. Right-Click Taskbar

៣. Run Taskmgr

ឬ ប្រើប្រាស់ command Prompt រួចវាយ Taskmgr

taskmgr

៤. Ctrl+Shift+Esc


៥.​ ចូលទៅកាន់ taskmgr.exe

សូមចូលទៅកាន់ My Computer –> Drive C –> Windows –> System32 រួចសូមរកមើល taskmgr.exe

៦. បង្កើត Short Cut សម្រាប់បើក Taskmanager នៅលើ Desktop

សូមចុច Mouse ស្តាំនៅលើ Desktop –> New –> ShortCut រូចសូម Browse ទៅកាន់ទីតាំងដូចខាងលើ C:\Windows\System32 រួចស្វែងរក Taskmgr.exe ជ្រើសរើសយកវា រួចសូមចុច Next វាយឈ្មោះ រួចចុច Finish។

 

About សំ​ ចិន្តា

រីករាយនឹងចែករំលែកនឹងជួយគ្នាទៅវិញទៅមក។ បើមានបញ្ហាឬចំងល់អ្វីអាចទាក់ទងមកខ្ញុំតាមរយៈ Email: samchinda@gmail.com

ការពិភាក្សា

1 thoughts on “វិធី 6​ យ៉ាងដើម្បីបើក Window Task Manager

  1. ម៉ាបាវ

    Posted by អាក្បាលធំ | 26/11/2011, 7:09 ល្ងាច

បញ្ចេញមតិ

_____________________________