Software

របៀបបើកមើល​ Password ដែរបានផ្ទុកក្នុង Firefox

ខ្ញុំបានប្រើប្រាស់ Browser ជាច្រើនដូចជា Firefox, Google Chrome, IE ជាដើម។ ប៉ុន្តែខ្ញុំប្រើ Firefox ជាប្រចាំព្រោះថាវាប្រើប្រាស់ Ram តិចជាង Google Chrome។ ហើយរាល់សេវាកម្ម ដែរខ្ញុំប្រើលើ Firefox ដូចជា Facebook, Gmail, Yahoo, hotmail, និង Account ជាច្រើនទៀត ខ្ញុំតែងតែឱ្យ Firefox ចងចាំរាល់ Password ទាំងនោះដោយហេតុថា វាងាយស្រួលដោយ មិនចាំបាចវាយ Password រាល់ពេលខ្ញុំ Log in។

បែបនេះហើយទើបពេលខ្លះអាចធ្វើឱ្យអ្នកភ្លេច Password ហើយធ្វើឱ្យអ្នកពិបាក Log in ទៅ Account ទាំងនោះនៅលើ Browser ដទៃទៀត។

ខាងក្រោមនេះជាវិធីងាយស្រួលដើម្បីមើល Password ដែរអ្នកបានរក្សាទុកក្នុង Firefox៖

ជំហ៊ានទី ១. ចូលទៅកាន់ Option រួចជ្រើសរើស Security Tab

pass5

ជំហ៊ានទី ២. ចុចទៅលើ Saved Password

pass6

ជំហ៊ានទី ៣. ចុចទៅលើ Show passwords, អ្នកគួរតែឃើញផ្ទាំងមួយប្រាប់ថា “ Are you sure you wish to show your passwords” សូមចុចទៅលើ Yes។

pass7

ជំហ៊ានទី ៤. ស្វែងរក Password របស់ Website ដែរអ្នកបានភ្លេច ឬ ចង់យកទៅ Log in ជាមួយ Browser ដទៃទៀត។

អ្នកមិនចាំបាច់ត្រូវការកម្មវិធីពិសេស ឬ Add-on ពិសេសណាមួយទេដើម្បីបើកមើល Password ទាំងនោះ, គ្រាន់តែធ្វើតាមជំហ៊ានខាងលើអ្នកអាចមើលវាបានយ៉ាងងាយ។

សរុបៈ

ដោយសារតែវាមានភាពងាយស្រួលខ្លាំងពេកក្នុងការបើកមើល Password ទាំងអស់នោះ ហើយទើបវាចោទជាបញ្ហាថា “តើវាមានសុវត្តិភាពសម្រាប់ Password របស់អ្នកដែរឬទេ បើសិនជាមានអ្នកផ្សេងប្រើប្រាស់ firefox របស់អ្នករួចលួចមើល Password ទាំងនោះ?”

ដូចនេះនៅអត្ថបទក្រោយខ្ញុំនឹងលើកយកវិធី ការពារការលួចមើល Password ដែរបានរក្សាទុកទាំងនោះ ក៏ដូចជាវិធីដាក់ Password ដើម្បីការពារ Firefox ទាំងមួល។

About សំ​ ចិន្តា

រីករាយនឹងចែករំលែកនឹងជួយគ្នាទៅវិញទៅមក។ បើមានបញ្ហាឬចំងល់អ្វីអាចទាក់ទងមកខ្ញុំតាមរយៈ Email: samchinda@gmail.com

ការពិភាក្សា

4 thoughts on “របៀបបើកមើល​ Password ដែរបានផ្ទុកក្នុង Firefox

  1. តើមាន អ្នកណាអាចប្រាប់ខ្ញុំបានទេថាធ្វើម៉េច ខ្ញុំអាច save Password បាន​ដោយមិនចាំបាច់ យកពាក្យ remember password នៅពេលដែល log in ទៅលើ website ណា​ ១​ នោះ សូមមេតាប្រាប់ ខ្ញុំផង…………..??

    Posted by vichea | 07/06/2012, 6:47 ល្ងាច

Trackbacks/Pingbacks

  1. Pingback: រកមិនឃើញ ទំព័រ « ខ្មែរសំរាប់អ្នក - 08/03/2012

  2. Pingback: វិធីដាក់ Password ដើម្បីការពារ Firefox « ខ្មែរសំរាប់អ្នក - 08/03/2012

  3. Pingback: វិធីដាក់ Password ដើម្បីការពារ Firefox | www.khmerlaor.wordpress.com - 08/03/2012

បញ្ចេញមតិ

_____________________________